ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និងសំណង់​អញ្ជើញបងប្អូនជាអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ខេភី ម៉ន ដានី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (ដូចមានបញ្ជីឈ្មោះក្នុងតារាងឧបសម្ព័ន្ធ) មកបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី៩-១៣ កុម្ភៈ ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។…

ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និងសំណង់​អញ្ជើញបងប្អូនជាអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ខេភី ម៉ន ដានី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (ដូចមានបញ្ជីឈ្មោះក្នុងតារាងឧបសម្ព័ន្ធ) មកបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី៩-១៣ កុម្ភៈ ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។ —————————- ទីកន្លែង៖ នៅសាលសន្និបាត ២០២១ ជាន់ទី២ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី#កអក

Read More

កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត…

នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ភាគីកម្ពុជា។ ឯកឧត្តមបានរំលឹកថា ឆ្នាំនេះគឺជាខួបលើកទី៧៤ នៃទំនាក់ទំនងការទូតប៉ាគីស្ថាន-កម្ពុជា ដោយក្នុងនោះប៉ាគីស្ថាន គឺជាប្រទេសដំបូងមួយដែរ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីភាពស្រដៀងគ្នាដែលប្រទេសទាំងពីរមាន គឺសក្ដានុពលលើវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ ជាមួយគ្នានេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបង្ហាញនូវជំនឿជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តមប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធានព្រឹទ្ធសភា…

Read More

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!

កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម ដោយដកហូតបារីអេឡិចត្រូនិច(វ៉ែប)ចំនួន ០១ដើម និងម៉ូតូ ០៦គ្រឿង ត្រូវយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នៅថ្ងៃដដែល បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានបន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺនៅចំណុចផ្លូវបេតុងកែងផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ និងចំណុចផ្លូវបេតុង ផ្ទះលេខ៧២៣…

Read More

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤,២៩១ប័ណ្ណ ត្រូវ​បានប្រគលជូនប្រជាពលរដ្ឋក្នុង ៦ភូមិ រួមមាន ភូមិព្រែកតាបែន ឈើទាល ស្លា ស្វាយរមៀត កណ្ដាល និងស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល….

នាថ្ងៃ​ទី​២៨ ខែមករា​មករា ឆ្នាំ​២០២៦ មន្ទីរ ដ.ន.ស.ស. ខេត្តកណ្ដាល បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤,២៩១ប័ណ្ណ ជូនប្រជាពលរដ្ឋក្នុង ៦ភូមិ រួមមាន ភូមិព្រែកតាបែន ឈើទាល ស្លា ស្វាយរមៀត កណ្ដាល និងស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបចំនួន ៨០២នាក់ នៅបរិវេណវត្តស្វាយរមៀត។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #កអក

Read More

អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់​បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។…

កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំបច្ចេកទេស​ នាថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២៦នេះ អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់​បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។ អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។ #គោលការណ៍ណែនាំបច្ចេកទេស #វស័យសំណង់ #កអក

Read More

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា !

នាព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំង ឯកឧត្តម អស់លោកជាគណៈប្រតិភូអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិកយុវជនសង្កាត់ សរុបមានចំនួន ៣១១នាក់ (ស្រី១៤៦នាក់)។ ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយកទឹកដោះគោម្សៅសម្រាប់ទារក ជាផលិតផលមកពីប្រទេសបារាំងចំនួន២៤កែស ចែកជូនដល់បណ្តាសាខាភូមិទាំងអស់ ដើម្បីយកទៅចែកជូនដល់គ្រួសារដែលមានទារកតូចៗត្រូវការបំបៅទឹកដោះ ព្រមទាំងមិនភ្លេចទម្លាប់នាំយកអាហារសម្រន់ និងទឹកសុទ្ធ ចូលរួមបរិភោគរួមគ្នាជាមួយ…

Read More

ផ្នែក​ព័ត៌មាននិងផ្សព្វផ្សាយ របស់កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារ សម្រាប់ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦…

នារសៀលថ្ងៃទី២៥ ​ខែមករា ឆ្នាំ២០២៦  ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានរៀបចំកិច្ចប្រជុំបូកសរុបការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦  ដែលដឹកនាំដោយ លោក គឹម សុខរី សមាជិកគណៈអចិន្ត្រៃយ៍ សសយករាជធានីភ្នំពេញ និងជានាយក កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្មវិធី ថ្នាក់ដឹកនាំផ្នែក និងថ្នាក់ដឹកនាំក្រុមចំណុះផ្នែកព័ត៌មាននិងផ្សព្វផ្សាយ ទៅអគារខេមរានី។ #កអក #សសយករាជធានីភ្នំពេញ #សសយក

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ទិសដៅការងារបន្ត បទបញ្ជា-សភាពការណ៍ថ្មីៗ ឆ្នាំ២០២៦!

នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ទិសដៅការងារបន្ត បទបញ្ជា-សភាពការណ៍ថ្មីៗ ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានកោតសរសើរ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទភារកិច្ចកន្លងមក ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យ ក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន ទាំងកិច្ចការងារជំនាញ ការពារសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកធ្វើដំណើរកំសាន្ត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសបានបង្ការទប់ស្កាត់និងបង្ក្រាប ក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង, ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online…

Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ ឆ្លៀតក្នុងដំណេីរនេះ លោកជំទាវបណ្ឌិតថែមទាំងបានចូលសួរសុខទុក្ខលោកយាយរបស់វីរកងទ័ពកំពុងឈរជេីងនៅព្រំដែន ដោយមានភ្ជាប់ជូននូវអំណោយជាថវិកា សម្ភារៈបរិក្ខារ និងគ្រឿងឧបភោគបរិភោគជូនលោកយាយ និងចៅស្រីដែលរស់នៅមេីលថែយាយផងដែរ។ ថ្នាក់ដឹកនាំ រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និងចងចាំនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូបដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ…

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនលោក លោកស្រី ដែលជា អតិថិជនរបស់ បុរី នាគរាជសិទ្ធី មានទីតាំងស្ថិតនៅ ភូមិទួលពន្សាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ …

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនលោក លោកស្រី ដែលជា អតិថិជនរបស់ បុរី នាគរាជសិទ្ធី មានទីតាំងស្ថិតនៅ ភូមិទួលពន្សាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួងនឹងចាប់ផ្តើមទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ រយៈពេល ២ថ្ងៃ នៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ -ទីតាំង៖ បន្ទប់លេខ១១៨ ជាន់ទី១ នៃទីស្តីការក្រសួង ដ.ន.ស. កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី២៦+២៧ ខែមករា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ -ឯកសារភ្ជាប់ ដូចមានក្នុងសេចក្តីជូនដំណឹង។ ក្នុងករណីលោក លោកស្រី ខកខានមិនបានមកផ្តល់ឯកសារតាមកាលបរិច្ឆេទខាងលើរនេះទេ ក្រសួងមិនទទួលខុសត្រូវចំពោះការបាត់បង់ផល់ប្រយោជន៍របស់លោក លោកស្រី ឡើយ។ #បងកើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #កអក  

Read More