សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ…
រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ ដេីម្បីធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់តែខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ថា សម្តេចបវរធិបតីសូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់បងប្អូនកម្មករ កម្មការនី និយោជកទាំងអស់ និងបានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី នៅទីនេះ ហេីយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មីក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំងចូលរួមអបអរសាទរដល់ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ដែលកំពុងដំណើរការ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រជាជន។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ការទទួលបានក្រុមហ៊ុនចំនួន២០០នេះ ពុំមែនកេីតឡេីងដោយទេវតាទម្លាក់ចុះពីលេីមេឃនោះទេ គឺកេីតចេញពីការដាក់ចេញនូវគោលនយោបាយដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហេីយរាជរដ្ឋាភិបាល និតីកាលទី៧ នៃរដ្ឋសភា នឹងបន្តគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ។ សម្តេចបវរធិបតីជឿជាក់ថាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានការកេីនឡេីងជាលំដាប់ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ទន្ទឹមនឹងការសម្តែងភាពសប្បាយរីករាយ ដែលបានជួបសំណេះសំណាលយ៉ាងស្និទស្នាលនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថារាជរដ្ឋាភិបាល មានគោលជំហរក្នុងការចាប់យកការវិនិយោគមកពីគ្រប់ប្រទេស ដោយដាក់ចេញគោលនយោបាយ ដេីម្បីទាក់ទាញវិនិយោគិននានា…
