admin-kh

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់សមាជិកចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖ ១.លោកអនុសេនីយ៍ត្រី​ ប្រាក់​ ពិសិដ្ឋ​ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។  ២.លោកនាយចំណង់​  សុខ​ ចន្ទ្រា​ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។  អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

Read More

ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ…

ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការស្ថាបនាផ្លូវល្បាយក្រួសតភ្ជាប់ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង នាឱកាសចុះជួបសំណេះសំណាលដោយផ្ទាល់នៅចម្ការចន្ទីរបស់សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅលើកកម្ពស់ការដឹកជញ្ជូនកសិផល និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយប្រគល់ភារកិច្ចជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំសាងសង់ ។ គូសរំលេចផងដែរថា ស្ពាននេះបានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧គ្រួសារ ក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង…

Read More

(D48) យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីជួយការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនានាដែលអាចបង្កឡើងដោយការបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ ហើយផ្តល់ជូនពលរដ្ឋវិញនូវសុវត្ថិភាពក្នុងការទទួលព័ត៌មានពិត

(D48) យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីជួយការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនានាដែលអាចបង្កឡើងដោយការបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយ ហើយផ្តល់ជូនពលរដ្ឋវិញនូវសុវត្ថិភាពក្នុងការទទួលព័ត៌មានពិត មានគុណភាពសម្រាប់ការសម្រេចចិត្ត និងការរស់នៅប្រចាំថ្ងៃ។ ការអនុវត្តយុទ្ធនាការនៅទូទាំងប្រទេសកំពុងមានសន្ទុះ ដោយក្នុងនោះមានការចូលរួមក្នុងសកម្មភាពយុទ្ធនាការពីសំណាក់ប្រជាពលរដ្ឋ មានបងប្អូន ពូមីងជាអាជីវករ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្សនិស្សិត អ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកប្រើប្រាស់បណ្តាញសង្គម ច្រើនឡើងៗ ក្នុងការប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ និងឈានទៅលុបបំបាត់ឱ្យបានការសាយភាយនូវព័ត៌មានក្លែងក្លាយ ហើយលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។ សារនៃយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងត្រូវបានដាក់បង្ហាញ ផ្សព្វផ្សាយតាមផ្ទាំងប៉ាណូធំៗ ក្នុងរាជធានីភ្នំពេញ ទីតាំងនានាក្នុងទីរួមខេត្តសៀមរាប នៅរង្វង់មូលគ្រួសារដំរី រមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងនៅតាមទីសាធារណផ្សេងៗទៀតតាមបណ្តាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង ហើយចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ និងដើម្បីបន្តផ្តល់បរិយាកាសអំណោយផលល្អ ប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងការបន្តអភិវឌ្ឍន៍លើគ្រប់វិស័យសម្រាប់ពលរដ្ឋគ្រប់គ្នា និងជាតិទាំងមូល។ យើងរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ!

Read More

ចូលរួមសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖  ព្រឹកថ្ងៃសៅរ៍ ទី១៧ ឧសភា ២០២៥ សម្តេចធិបតី ចូលរួមសម្ពោធ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់សមិទ្ធផលដែលត្រូវបានដាក់សម្ពោធរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និង សមិទ្ធផលផ្សេងៗទៀត ។ សុខសន្តិភាព បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ កសាងសមិទ្ធផលជាបន្តបន្ទាប់នៅទូទាំងប្រទេស ។ សមិទ្ធផលទាំងអស់នេះក៏មិនអាចកើតមានឡើងបានទេបើប្រទេសមានសង្គ្រាម ។ ជាក់ស្តែងនៅលើទឹកដីស្រុកវាលវែងនេះ ដែលពីមុនជាទីតាំងភ្លើងសង្គ្រាមប្រយុទ្ធគ្នាដ៏ក្ដៅគគុក តែបច្ចុប្បន្នបានប្រែក្លាយទៅជាទីដ៏ស្រស់ត្រកាល…

Read More

ខ្ញុំបានចូលរួមក្នុងពិធីបើកជាផ្លូវការនូវសមយុទ្ធនាគមាស ឆ្នាំ២០២៥ (DRAGON GOLD-2025) ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ខ្ញុំបានចូលរួមក្នុងពិធីបើកជាផ្លូវការនូវសមយុទ្ធនាគមាស ឆ្នាំ២០២៥ (DRAGON GOLD-2025) ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងនៅឯទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។    

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០ បន្ទប់, ក្លោងទ្វារ ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ ១ សាងសង់លើផ្ទៃដីទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និងសមិទ្ធផលផ្សេងៗទៀត ៕

Read More

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ចំណុចតំបន់តាំងបំពង់ ស្ថិតនៅភូមិតាំងបំពង់ ឃុំរលាក់កងជើង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕

Read More

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាជំនួយការ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលកិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាជំនួយការ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលកិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំជួបសំណេះសំណាលសមាសភាពថ្មីបន្ថែម នៃក្រុមផ្សព្វផ្សាយព័ត៌មានរបស់ ប.យ.ព. ទៅតាមផែនទទួលបន្ទុកនីមួួយៗ។ កិច្ចបញ្ចប់នៃកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ លោកបានផ្តល់កិត្តិយសចូលផ្តល់នូវអនុសាសន៍ណែនាំ និងតម្រស់ទិសបន្ថែមទៅកាន់សមាសភាពទទួលបន្ទុកតាមផែន ព្រមទាំងបានប្រគល់ជូនកូនសៀវភៅ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយព័ត៌មានផងដែរ។កិច្ចសំណេះសំណាលនេះធ្វើឡើង នៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕

Read More

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកហ៊ួត ប៉ុញ្ញា ប្រធានសមាគមសម្ពន្ធយុវជនដើម្បីសន្តិភាព ប្រចាំសាខាខេត្តក្រចេះ និងសមាជិកក្រុមការងារសមាគម

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកហ៊ួត ប៉ុញ្ញា ប្រធានសមាគមសម្ពន្ធយុវជនដើម្បីសន្តិភាព ប្រចាំសាខាខេត្តក្រចេះ និងសមាជិកក្រុមការងារសមាគម អមដំណើរ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងជាប្រធានសមាគមសម្ពន្ធយុវជនដើម្បីសន្តិភាព អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្ត្រ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុងទាំង៧ លោក លោកស្រី នាយក នាយករងសាខា និងមន្រ្តីរាជការជាច្រើនរូប។

Read More

សារលិខិតថ្វាយព្រះពរ របស់ បណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងសមាជិក សមាជិកា នៃសមាគមទាំងអស់

សារលិខិតថ្វាយព្រះពរ របស់ បណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងសមាជិក សមាជិកា នៃសមាគមទាំងអស់ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

Read More