
រដ្ឋមន្ត្រី នេត្រ ភក្រ្តា និងទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញចែកកង់ មួកសុវត្ថិភាព និងដបទឹក ជូនសិស្សានុសិស្សជាកូនចៅបងប្អូនជនជាតិភាគតិច «មិល» នៅសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ…
រដ្ឋមន្ត្រី នេត្រ ភក្រ្តា និងទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញចែកកង់ មួកសុវត្ថិភាព និងដបទឹក ជូនសិស្សានុសិស្សជាកូនចៅបងប្អូនជនជាតិភាគតិច «មិល» នៅសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញធ្វើការចែកកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ដែលជាកូនចៅរបស់បងប្អូនជនជាតិដើមភាគតិច «មិល) កំពុងសិក្សានៅសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ អំណោយនេះក្រោមគម្រោងផលផ្តល់រហ័សសម្រាប់ការគាំពារសហគមន៍សាលារៀនដែលត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គានៃក្របខ័ណ្ឌគោលនយោបាយភាគខាងកើតរបស់ប្រទេសឥណ្ឌា។ ពិធីចែកកង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់សិស្សានុសិស្ស បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ។ តាមការបញ្ជាក់របស់ឯកឧត្តម…