ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញកាន់បិណ្ឌវេនទី៦ វត្តកល្បព្រឹក (ហៅវត្តជង្រុក)

(កំពង់ស្ពឺ) នៅព្រឹកថ្ងៃច័ន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញកាន់បិណ្ឌវេនទី៦ វត្តកល្បព្រឹក (ហៅវត្តជង្រុក) ស្ថិតនៅក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦នេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព កងកម្លាំងទាំង៣ មន្ត្រីរាជការ ប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា។ ខ្មែរម្ចាស់ស្រុក

Read More

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

 (តាកែវ) នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំធំសាលាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានការចូលរួមពីសំណាក់ គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាល នាយកទីចាត់ការ កងកម្លាំងទាំង៣ មន្ទីរ-អង្គភាព ប្រធានច្រកអន្តរជាតិ-ទ្វេរភាគី-តំបន់ អភិបាលក្រុង-ស្រុក អធិការក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ។ ពិភាក្សាលើរបៀបវិរៈដូចខាងក្រោម: ១. ការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ (រាយការណ៍ពីស្ថានភាពទឹកភ្លៀង ដោយលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងគ្រប់បណ្តាក្រុង ស្រុក ២. ការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ -ជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមសាលារៀន -តំបន់ទីប្រជុំជន -ការត្រៀមបង្ការអគ្គិភ័យ -ការពង្រឹងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ -ការពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ -ការពង្រឹងការបង្ក្រាបបទល្មើសផ្សេងៗ ៣. ការពង្រឹងអនាម័យបរិស្ថាន តាមទីសាធារណៈ និងទីប្រជុំជន ៤….

Read More