លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ…

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦៕

Read More

អតីតយុទ្ធជននៅខេត្តកែប គឺលោកពូ លោក ថន វណ្ណា និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់ការលំបាកនាពេលកន្លងមក និងគ្រួសារមានជីវភាពខ្វះខាត គឺ លោកយាយ សឹម ញ៉ែត និងលោកតា វ៉ាន់ យ៉េង បានទទួលទ្រនំថ្មី សម្រាប់ការរស់នៅជួបជុំជាមួយក្រុមគ្រួសារ ដោយបានផ្តល់ភាពកក់ក្តៅ ភាពសុខសាន្ត និងក្តីសង្ឃឹម។ ————————————-

អតីតយុទ្ធជននៅខេត្តកែប គឺលោកពូ លោក ថន វណ្ណា និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់ការលំបាកនាពេលកន្លងមក និងគ្រួសារមានជីវភាពខ្វះខាត គឺ លោកយាយ សឹម ញ៉ែត និងលោកតា វ៉ាន់ យ៉េង បានទទួលទ្រនំថ្មី សម្រាប់ការរស់នៅជួបជុំជាមួយក្រុមគ្រួសារ ដោយបានផ្តល់ភាពកក់ក្តៅ ភាពសុខសាន្ត និងក្តីសង្ឃឹម។ #គោលនយោបាយសម្បទាននិងសង្គមកិច្ច #ការចែកដី #ផតល់លំនៅឋាន #ផតល់ផ្ទះសម្បែង #ដណាំដំណោចជុំវិញផ្ទះ #នាំចេញនៅនឹងកន្លែង #ទេសចរណ៍ផ្សាភ្ជាប់ទឹកដី #ដណាំពាណិជ្ជកម្ម #សេដ្ឋកិច្ចមូលដ្ឋាន #បរីជនបទ #ភមិឋានក្សេមក្សាន្ត #ទរនំសុភមង្គល. #កអក

Read More

ក្រុមហ៊ុនបុរីឡេង​ ណាវ៉ាត្រា​ បានបង្ហាញលទ្ធផលការងាររបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ នាទី​ស្តី​ការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ ——————————-

-យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ដែល​អង្គភាពព័ត៌មាន​ទទួល​បាន -យោងតាមការបង្ហាញលទ្ធផលការងាររបស់ក្រុមហ៊ុនឡេង​ ណាវ៉ាត្រា​ ដែល​អង្គភាពព័ត៌មាន​ទទួល​បានដូចខាងក្រោម៖ –  ចំណុចទី១. ទីតាំងដីឡូតិ៍ 87 ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។ –  ចំណុចទី២. គម្រោងដីឡូតិ៍ជ្រែ100  បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។ –  ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន85% និងនៅលស់តែ 15% ប៉ុណ្ណោះ ចំពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។ –  ចំណុចទី៤. ប្លុកវីឡាថៃ 87 គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ-ប្រព័ន្ធលូ ។…

Read More

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ស.ស.យ.ក. រាជធានីភ្នំពេញ…

អគារខេមរានី, ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ស.ស.យ.ក. រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពីនាយក-នាយិកាកម្មវិធី, តំណាងប្រធានស.ស.យ.ក. ខណ្ឌ, ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ សរុបចំនួន ១២០រូប។ #កអក #សសយករាជធានីភ្នំពេញ​ #សសយក​ ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចូលទៅកាន់លីង(Link)  គ្រុបតេឡេក្រាម-BST HOTNEWS ✍️- ដំណឹងរហ័ស២៥ រាជធានី/ខេត្តក្រុង 👉សូមចុចលើលីងខាងក្រោម⬇️ 👉តេលេក្រាម- https://t.me/bstnews01 សូមទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ 078708081 សូមអរគុណ

Read More

ទួលគោកបល្ល័ង្គ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ៣២៦២២ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៤៤៤ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ …

គួរបញ្ជាក់ផងដែរថា ទួលគោកបល្ល័ង្គ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

ពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩) 🙏🪷…

ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានប្រចាំការ ស.ស.យ.ក. រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះនៃរបបខ្មែរក្រហម ព្រមទាំងនិមន្តព្រះសង្ឃបង្សុកុល ឧទ្ទិសកុសល ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ពលីជីវិតក្នុងរបបខ្មែរក្រហម ក្នុងបុព្វហេតុរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ដោយនាំមកវិញនូវសិទ្ធិសេរីភាព ជាពិសេស សុខសន្តិភាព ជូនជាតិ និងប្រជាជន។ សន្តិភាពគឺជាកេរមរតកដ៏មានតម្លៃបំផុត ដែលថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី អ្នកជំនាន់មុន បានលះបង់បូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ប្តូរផ្តាច់ដណ្តើមបានមកយ៉ាងលំបាក។ សន្តិភាពមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។ ហេតុនេះ យើងទាំងអស់គ្នាជាអ្នកជំនាន់ក្រោយ ត្រូវចងចាំថា សន្តិភាពជាដំណើរមួយ មិនមែនជាគោលដៅស្ថិតនៅនោះទេ។ វាតម្រូវឱ្យយើងទាំងអស់គ្នាសាមគ្គី រួបរួម ពូនជ្រុំចូលរួមថែរក្សា បន្តកសាងជារៀងរាល់ថ្ងៃ និងការពារឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, ថ្ងៃទី០៦…

Read More

ស្រះឃូគោកខ្ជាយ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្ទ្រង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ៥៩៧០ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៦២៤ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។…

គួរបញ្ជាក់ផងដែរថា ស្រះឃូគោកខ្ជាយ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #កអក

Read More

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥,៥៥៣ប័ណ្ណត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកណ្ដាល…

នាថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមមាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥,៥៥៣ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ នៅ ៥ភូមិ ដែលមានភូមិចុងមេស្រុក,ភូមិព្រែកលោក,ភូមិចុងព្រែក,ភូមិព្រែកតាមេម និងភូមិចាស់ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល។ #ពធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #កអក

Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញចូលរួមរំលែកមរណទុក្ខព្រមទាំងសួរសុខទុក្ខសមាជិកគ្រួសារវីរកងទ័ពពលី និងប្រជាជនភៀសសឹកដែលមានសមាជិកគ្រួសារស្លាប់ ។…

ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ផ្តាំផ្ញេីរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនសមាជិកគ្រួសារវីរកងទ័ព រួមទាំងគ្រួសារប្រជាជនស៊ីវិលគ្រប់ៗរូប ដោយភ្ជាប់មកជាមួយអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដែលមានដូចជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាផងដែរ ។ ខេត្តសៀមរាប ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Read More

សូមអញ្ជើញអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ——————

សូមអញ្ជើញអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិសម្រាប់អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។ ទីកន្លែង៖ នៅការិយាល័យអភិរក្សសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល

Read More