
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា ការ ចូលរួមផ្តល់អំណោយពីមូលនិធិគីណាល់ពីសប្បុរសជន និងបណ្តាក្រុមហ៊ុននានា គឺជាការចូលរួមចំណែកគាំទ្រដល់ការពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំថែមទៀត ក្នុងស្មារតីរួបរួមខ្មែរតែមួយ,..
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ការចូលរួមឧបត្តម្ភគាំទ្រ ជាសម្ភារៈ ថវិកា ស្បៀងអាហារ ថ្នាំពេទ្យ ពីបណ្តាសប្បុរសជន និងក្រុមហ៊ុននានាក្នុងវិស័យឯកជន សម្រាប់ចែកជូនដល់កងទ័ពជួរមុខ គឺជាការផ្សារភ្ជាប់រវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា ឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យេីងទាំងអស់គ្នា។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលអំណោយថ្នាំពេទ្យពី មូលនិធិគីណាល់ យកមកប្រគល់ជូនដោយ លោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថ ប៉េប៉េអឹម ជាតំណាងឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ អំណោយរបស់មូលនិធិគីណាល់ ផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះមាន ឱសថប៉េប៉េអឹម និងប៉េប៉េអឹមត្រេត ចំនួនប្រាំពីរមុខរួមមាន ឱសថ KINAL សម្រាប់បំបាត់ការឈឺចុកចាប់, RHINEX ថ្នាំបំបាត់ផ្តាសាយ ,…