កិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពី ការអនុវត្តគោលនយោបាយ " ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព"

កិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពី ការអនុវត្តគោលនយោបាយ ” ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព”  ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងមហាផ្ទៃ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ខ្មែរម្ចាស់ស្រុក

Read More

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តពីទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តពីទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន  នៅរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាង ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។  សូមក្រាបបង្គំថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

Read More

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញកាន់បិណ្ឌវេនទី៦ វត្តកល្បព្រឹក (ហៅវត្តជង្រុក)

(កំពង់ស្ពឺ) នៅព្រឹកថ្ងៃច័ន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញកាន់បិណ្ឌវេនទី៦ វត្តកល្បព្រឹក (ហៅវត្តជង្រុក) ស្ថិតនៅក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦នេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព កងកម្លាំងទាំង៣ មន្ត្រីរាជការ ប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា។ ខ្មែរម្ចាស់ស្រុក

Read More

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

 (តាកែវ) នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំធំសាលាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានការចូលរួមពីសំណាក់ គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាល នាយកទីចាត់ការ កងកម្លាំងទាំង៣ មន្ទីរ-អង្គភាព ប្រធានច្រកអន្តរជាតិ-ទ្វេរភាគី-តំបន់ អភិបាលក្រុង-ស្រុក អធិការក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ។ ពិភាក្សាលើរបៀបវិរៈដូចខាងក្រោម: ១. ការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ (រាយការណ៍ពីស្ថានភាពទឹកភ្លៀង ដោយលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងគ្រប់បណ្តាក្រុង ស្រុក ២. ការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ -ជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមសាលារៀន -តំបន់ទីប្រជុំជន -ការត្រៀមបង្ការអគ្គិភ័យ -ការពង្រឹងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ -ការពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ -ការពង្រឹងការបង្ក្រាបបទល្មើសផ្សេងៗ ៣. ការពង្រឹងអនាម័យបរិស្ថាន តាមទីសាធារណៈ និងទីប្រជុំជន ៤….

Read More