ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យធ្វើបច្ចុប្បន្នភាពប័ណ្ណ ប.ស.ស ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិក្រឹតការវិជ្ជាជីវៈ …

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យធ្វើបច្ចុប្បន្នភាពប័ណ្ណ ប.ស.ស ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិក្រឹតការវិជ្ជាជីវៈ ។ រូបថត៖ ខឹម សុវណ្ណារ៉ា

Read More

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ដល់មន្ត្រីរាជការរបស់ក្រសួង…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ដល់មន្ត្រីរាជការរបស់ក្រសួង។ ពិធីនេះ មានការអញ្ជើញចូលួមពីសំណាក់លោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវជាអគ្គនាយកដ្ឋានជំនាញទាំង៥ នៃក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។ រូបថត៖ ខឹម សុវណ្ណារ៉ា

Read More

ខ្ញុំបានចូលរួមក្នុងពិធីត្រួតពិនិត្យការហ្វឹកហាត់ក្បួនព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការប្រារព្ធពិធីផ្លូវការអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)…

នៅព្រឹក ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានចូលរួមក្នុងពិធីត្រួតពិនិត្យការហ្វឹកហាត់ក្បួនព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការប្រារព្ធពិធីផ្លូវការអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

Read More

ក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃមន្ទីរ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៦៣០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោកអនុសេនីយ៍ទោ យិន សុឃីម ជំនួយការ ការិយាល័យ សង្រ្គោះ គ្រោះមហន្តរាយ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៥…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៥។

Read More

ជយោគណបក្សប្រជាជនកម្ពុជា! អរគុណសន្តិភាព!

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានចូលរួមក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជាទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមាន ៧មករា រាជធានីភ្នំពេញ ។

Read More

ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ …

ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទ ឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។ ៤. ដូចដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ…

Read More

បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់បុរី និងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧៤៥ បណ្ណ រួមមាន៖…

បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់បុរី និងគម្រោងអភិវឌ្ឍន៍អចលនវត្ថុ បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧៤៥ បណ្ណ រួមមាន៖ – គម្រោងផ្ទះល្វែង ចំនួន ៣៣ បណ្ណ ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ – គម្រោងផ្ទះល្វែង ចាន់ នន់វិទ្យា ចំនួន ៥៥០ បណ្ណ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ – គម្រោងផ្ទះល្វែងបុរី វីឡាមាស ចំនួន ២៨ បណ្ណ ស្ថិតនៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ – គម្រោងផ្ទះល្វែង ចំនួន ២៩ បណ្ណ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ – គម្រោងបុរី វីអាយភី ចំនួន ១០៥ បណ្ណ ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត…

Read More

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្របខេត្តក្រចេះ។ រូបថត៖ ខឹម សុវណ្ណារ៉ា

Read More

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈរដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីធ្វើការដោះស្រាយជាមួយភាគីថៃ រហូតពួកគេបានដោះលែងស្រ្តីទាំង២នាក់ ត្រឡប់មកវិញនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ…

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈរដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីធ្វើការដោះស្រាយជាមួយភាគីថៃ រហូតពួកគេបានដោះលែងស្រ្តីទាំង២នាក់ ត្រឡប់មកវិញនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ ស្រ្ដីខ្មែរទាំង ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឱ្យតាំងពីព្រឹករហូតដល់៧ជាងយប់។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Read More