
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំក្រុមគ្រួសារ ធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន…
នៅល្ងាចថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំកូនចៅ ក្មួយៗ និងសាច់ញាតិជិតឆ្ងាយ រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ ពិធីបុណ្យត្រូវបានរៀបចំឡើងតាមបែបបទប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់សពក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបូជាផ្កាភ្ញី ទៀនធូបបូជាដល់ព្រះរតនត្រ័យជាគោរពសក្ការៈ ព្រមទាំងការសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងការប្រោសព្រំព្រះពុទ្ធពរជ័យជូនដល់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនចៅ ក្មួយៗ និងសាច់ញាតិ ពីសំណាក់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងមន្ត្រីសង្ឃនៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីពិធីសូត្រមន្តហើយនោះ ក៏មានការនិមន្តព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព សម្តែងព្រះធម៌ទេសនាផងដែរ។ សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន…