នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧតឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយ កម្រងផ្កានៅស្ថូបព្រះបរមរូប នាឱកាស ខួបលើកទី១៣ នៃព្រះរាជ ពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»…

នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយ កម្រងផ្កានៅស្ថូបព្រះបរមរូប នាឱកាស ខួបលើកទី១៣ នៃព្រះរាជ ពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ ទូលបង្គំយើងខ្ញុំជាកូនចៅ ចៅទួត ចៅលួត នៅតែចងចាំជានិច្ចរាល់ ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបក្ការៈដ៏ធំធេង ខ្ពង់ខ្ពស់បំផុត នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែល ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពដែនដី។ #កអក​ #សសយករាជធានីភ្នំពេញ #សសយក

Read More

បណ្ណកម្មសិទ្ធិចំនួន ២៨២បណ្ណត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋអតិថិជនដែលបានបង់ប្រាក់ ១០០% របស់បុរីអេសអិមឡែន (SM Land) គម្រោងទី៥ ស្ថិតនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល…

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិចំនួន ២៨២បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋអតិថិជនដែលបានបង់ប្រាក់ ១០០% របស់បុរីអេសអិមឡែន (SM Land) គម្រោងទី៥ ស្ថិតនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ…

ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៃព្រះរាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមចូលរួមសម្ដែងនូវក្តីសោមនស្សក្រៃលែងប្រកបដោយភាពកក់ក្តៅ ជូនចំពោះ សម្តេចមហាមន្ត្រី។ ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពដោយស្មោះជូនចំពោះ សម្តេចមហាមន្រ្តី ដែលជាថ្នាក់ដឹកនាំប្រកបដោយគុណវុឌ្ឈ និងពោរពេញដោយការលះបង់ខ្ពស់ក្នុងការបំពេញបេសកកម្មដ៏ស្វិតស្វាញ និងដោយមនសិការវិជ្ជាជីវៈ បំពេញបេសកកម្មបម្រើផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមចំណែករបស់ សម្តេច ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងនាំឱ្យកម្ពុជាបន្តមានសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា…

Read More

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម…

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំនានានៅកម្ពុជាផងដែរ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តម និងសហការីនាពេលនេះ ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនាឱកាសនេះ។…

Read More

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន​ ដែលមានក្បាលដីលេខ ០៣៥ និងទំហំ ៥.៩២១២ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរីត្រូវបានចុះបញ្ជី…

គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួន ភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក

Read More

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់សមាជិកចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

  នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖ ១.លោកអនុសេនីយ៍ទោ ដាន រិទ្ធ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ២.លោកនាយចំណង់ គាង សៀងហន សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street)…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៥។              

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីគិតគូរថាតើគួររៀបចំជា National Building Code មួយតែម្តង ឬមួយចេញដាច់ដោយឡែកនូវលិខិតបទដ្ឋានគតិយុត្តិ ក្រោមច្បាប់សំណង់ មានប្រកាស អនុក្រឹត្យ និងគោលការណ៍ណែនាំបច្ចេកទេសផ្សេងទៀត…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីគិតគូរថាតើគួររៀបចំជា National Building Code មួយតែម្តង ឬមួយចេញដាច់ដោយឡែកនូវលិខិតបទដ្ឋានគតិយុត្តិ ក្រោមច្បាប់សំណង់ មានប្រកាស អនុក្រឹត្យ និងគោលការណ៍ណែនាំបច្ចេកទេសផ្សេងទៀត។ ——————————— ក្នុង​កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រស្តីពីការកាត់បន្ថយគ្រោះហានិភ័យក្នុងវិស័យសំណង់” នាថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីគិតគូរថាតើគួររៀបចំជា National Building Code មួយតែម្តង ឬមួយចេញដាច់ដោយឡែកនូវលិខិតបទដ្ឋានគតិយុត្តិ ក្រោមច្បាប់សំណង់ មានប្រកាស អនុក្រឹត្យ និងគោលការណ៍ណែនាំបច្ចេកទេសផ្សេងទៀត។ #វស័យសំណង់ #ការតាក់តែងច្បាប់លិខិតបទដ្ឋានគតិយុត្ត #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #កអក

Read More

អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយ លេខទូរស័ព្ទបន្ទាន់១២៩១ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ!

១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍និងបណ្តឹងប្រចាំថ្ងៃ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាព កក់ក្តៅបំផុត។ ជាក់ស្តែង ហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួលនិងដោះស្រាយជូនពលរដ្ឋតាមរយៈ សេចក្តីរាយការណ៍និងបណ្តឹងតាមលេខទូរស័ព្ទបន្ទាន់១២៩១ មានដូចជា៖ ករណីហឹង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គីភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ ប្រជាពលរដ្ឋ ត្រូវការជំនួយជាចាំបាច់។ ជាក់ស្តែង កាលពីចុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយនូវលេខអន្តរាគមន៍បន្ទាន់…

Read More

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ចំនួន​០៥ក្បាលដីបន្ថែមទៀត​ ក្នុងស្រុកបរកែវ​ ខេត្តរតនគិរីត្រូវបានចុះបញ្ជី …

១. ក្បាលដីលេខ ០២៣ មានទំហំ ៧.៨០៨៣ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។ ២. ក្បាលដីលេខ ០២៤ មានទំហំ ១២.២៦៣១ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។ ៣. ក្បាលដីលេខ ០២៥ មានទំហំ ១.០៩១០ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។ ៤. ក្បាលដីលេខ ០២៦ មានទំហំ ១២.៤១៦៥ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។ ៥. ក្បាលដីលេខ ០២៧ មានទំហំ ១.៩១០៤ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។ គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី…

Read More