ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ ….

ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឌិត នីតា ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួង ដ.ន.ស និងជាប្រធានសម្របសម្រួលគម្រោង LASED III និងក្រុមការងារ,ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ,លោក ម៉ែន ភក្តី ប្រធានគណៈកម្មាធិការកណ្តាលគម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង,លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត,ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរភូមិ ឃុំ និងសម្បទានិកផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍផ្សេងៗ ពិសេសការធ្វើកសិកម្ម​ ចិញ្ចឹមសត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងទីតាំងគម្រោង។ #កអក

Read More

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ!

ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះការ នាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលា សូមមហាជនចូលរួមសហការណ៍ផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031…

Read More

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលក្នុងការដោះដូរទីតាំង និងការបំពេញពាក្យស្នើសុំដើម្បីធ្វើបណ្ណកម្មសិទ្ធិ…

  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមបញ្ជាក់ជូនបងប្អូនដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោងកូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ ឱ្យបានជ្រាបថានេះជាថ្ងៃទី១ នៃដំណើរការទទួលពាក្យស្នើសុំធ្វើបណ្ណកម្មសិទ្ធិ ដោយនៅសល់រយៈពេល ៤ថ្ងៃបន្ថែមទៀត គឺនៅថ្ងៃទី ៣១ ខែមីនា និងថ្ងៃទី១-២-៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 📍 https://maps.app.goo.gl/1QWqJxtcAVAmYbF86?g_st=ic #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង ….

នា​ថ្ងៃទី២៩ខែមីនា​ ឆ្នាំ​២០២៦ កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​បានប្រជំផ្សព្វផ្សាយលទ្ធផលនៃ​កិច្ច​ប្រជំ​បូកសរុប​របស់សសយករាជធានីភ្នំពេញ២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុទាក់ទង​នៃ​កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​នៃ​សហភាពសព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​។ 👉Fb:

Read More

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ …..

– នាថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលស្ថិតនៅបណ្តោយផ្លូវសុខហុក(១០៧) កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ #កច្ចការលំនៅឋាន #សណង់អគារទ្រុឌទ្រោម #សណង់មិនរៀបរយ #លនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនំសុភមង្គល. #កអក

Read More

សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី….

នាថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង LASED III អញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារគាំទ្រការតាំងទីលំនៅថ្មីជូនដល់សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ #គោលនយោបាយសម្បទាននិងសង្គមកិច្ច #ការចែកដី #ផតល់លំនៅឋាន #ផតល់ផ្ទះសម្បែង #ដណាំដំណោចជុំវិញផ្ទះ #នាំចេញនៅនឹងកន្លែង #ទេសចរណ៍ផ្សាភ្ជាប់ទឹកដី #ដណាំពាណិជ្ជកម្ម #តបន់សេដ្ឋកិច្ចពិសេស #ការងារសម្បទានសង្គមនិងសេដ្ឋកិច្ច​ #កអក

Read More

វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ៤.០០៤ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ —————————

ខេត្តបន្ទាយមានជ័យ | ២៤ មីនា ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤.០០៤ បណ្ណ ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកភ្នំស្រុក ស្ថិតនៅវត្តអម្ភវ័ន្តស្វាយស ភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ នឹងមានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ មីនា ដល់ថ្ងៃទី០១ មេសា ២០២៦។ #បណណកម្មសិទ្ធិ #ចះបញ្ជីដីបង្ហើយ #សេវាគាប់ចិត្ត #ការរៀបចំដែនដី #នគរនីយកម្ម #ភមិឋានក្សេមក្សាន្ត #ខេត្តបន្ទាយមានជ័យ #បរជាជនកម្ពុជា. #កអក

Read More

យេីងតែងតែជួបជំជជែកការងាររបស់យេីងជាប្រចាំ

នា​ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ​២០២៦ កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​បានប្រជំផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជំបូកសរុបរបស់សសយករាជធាន៏ភ្នំពេញ២០២៥​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែកអាជីវកម្មចល័ត។ #កអក #សសយករាជធានីភ្នំពេញ #សសយក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអធិការកិច្ច បានជួបប្រជុំ និងស្តាប់នូវការលើកឡើងនិងសំណូមពររបស់បងប្អូនពលរដ្ឋដើម្បីរកដំណោះស្រាយសមស្របជូន។…

នេះបើ​យោង​ទៅ​តាម​កិច្ចប្រជុំដោះស្រាយករណីដីដេប៉ូស្ថានីយរថភ្លើងសំរោង ដែលស្ថិតនៅភូមិតិក្ខបញ្ញេ ភូមិសំរោង ភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងភូមិកាកាបទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នាថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៦។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចូលរួមរំលែកទុក្ខដល់គ្រួសារលោកមេបញ្ជាការរងខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៨៨០,០០០រៀល, អង្ករ ០៤ការុង, ភេសជ្ជៈចម្រុះ ១០កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ វរៈសេនីយ៍ត្រី ម៉ែន វិបុល មេបញ្ជាការរងខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More