ក្រុមការងារ អាវុធហត្ថខណ្ឌកំបូល ចុះសួរសុខទុក្ខ សមាជិក ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ម៉ក់ ហាក់ឡី នាយទាហាន មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ជើង កំពុងសម្រាកព្យបាលនៅគេហដ្ឋាន ភូមិទួលសេរី ឃុំទួលព្រិជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា អង្ករ០២ការ៉ុង, ភេសជ្ជៈ ០១កេស, រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

Read More

រួមគ្នាសង្គ្រោះជីវិត នាថ្ងៃអាទិត្យ ទី ០៥ខែមេសាឆ្នាំ ២០២៦ វេលាម៉ោង ០៨:០០ ព្រឹក នៅទីស្ដីការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ #កអក​ #សសយករាជធានីភ្នំពេញ #សសយក

រួមគ្នាសង្គ្រោះជីវិត នាថ្ងៃអាទិត្យ ទី ០៥ខែមេសាឆ្នាំ ២០២៦ វេលាម៉ោង ០៨:០០ ព្រឹក នៅទីស្ដីការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ #កអក​ #សសយករាជធានីភ្នំពេញ #សសយក

Read More

ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ…

ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦៕

Read More

ក្រុមការងារអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យអគារការដ្ឋានជួសជុលមួយកន្លែងដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ…

នាថ្ងៃ​ទី១៣ ខែមីនា ខែ២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ និងលោក ទិត ខេមរា​ ប្រធាននាយកដ្ឋានសំណង់ បានដឹកនាំមន្រ្តីបច្ចេកទេសនាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ ចុះត្រួតពិនិត្យការដ្ឋានជួសជុលបន្ទប់ទឹកជាន់ទី៣មួយកន្លែង​បណ្ដាលឲ្យបាក់ធ្លាក់បាតប្លង់សេជាន់ឡៅតឿនៃជាន់ទី២ ដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ ការិយាល័យ ដ.ន.ស.ភ ខណ្ឌ ៧ មករា តំណាងរដ្ឋបាលខណ្ឌ ៧ មករា តំណាងម្ចាស់សំណង់ និងតំណាងម្ចាស់ផ្ទះរងគ្រោះ។ #កចចការលំនៅឋាន#សំណង់មិនរៀបរយ#សំណង់អគារចាស់ទ្រុឌទ្រោម#សំណង់បណ្តោះអាសន្ន#លំនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនំសុភមង្គល​ #កអក

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) …

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦។

Read More

ក្មេងទំនើង ១៤នាក់ និងម៉ូតូ ១៤គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង ខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុច ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ១៤គ្រឿង ក្នុងនោះ ១១គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង០៣គ្រឿងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

Read More

ករណី យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ កំពុងផ្ទុះការវែកញែកក្នុងបណ្តាញសង្គម!

វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។ បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ …” ដោយឡែកហេតុការណ៍ខាងលើ កើតឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យុវតីរងគ្រោះ អាយុ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់ ៣នាក់ (អាយុ១៣ឆ្នាំ ២នាក់, អាយុ១២ឆ្នាំ ១នាក់) ប្រព្រឹត្តហិង្សាលើខ្លួន ដោយចោទប្រកាន់យុវតីរងគ្រោះថា បានចាក់រុក ញុះញង់ឲ្យពួកគេឈ្លោះប្រកែកគ្នា។ ប្រហែលកន្លះខែក្រោយមកគឺ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្តាយយុវតីរងគ្រោះ បាននាំកូនស្រី…

Read More

បងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ បាននឹងកំពុងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ…

សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបានជ្រាបថាការដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី១៣ ខែមីនា រហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម៍ និងសំណង់. #កអក​ ។ សូមគោរពអញ្ជើញមកដាក់ពាក្យស្នើសុំកុំបីខកខាន!

Read More

ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា …

នាថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា ក្នុងគោលដៅបង្កើនការរក្សាសុវត្ថិភាព ទប់ស្កាត់ហានិភ័យនានាទាក់ទិននឹងការផ្ទុះឆេះ។ #វស័យសំណង់ #ការកសាងលិខិតបទដ្ឋានគតិយុត្តិ #បទបញញត្តិបច្ចេកទេសសុវត្ថិភាព #បរព័ន្ធឧស្ម័នក្នុងអគារ #បណដាញអគ្គិសនីក្នុងអគារ #ឧសសាហកម្មអចលនទ្រព្យ #អនកសាងសង់ #អនកអភិវឌ្ឍលំនៅឋាន #ការងារលំនៅឋាន #ទបស្កាត់ហានិភ័យ #គណភាព #សវត្ថិភាព #សោភ័ណភាពសំណង់​ #កអក

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦

Read More