
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងព័ត៌មានរយៈពេល២២ខែ ក្នុងអាណតិ្តទី៧…
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំថ្នាក់ដឹកនាំក្រសួងព័ត៌មានមកចូលរួមប្រជុំទល់មុខជាមួយគណៈកម្មការទី៥ និងសមាជិកនៃគណៈកម្មការចំនួន៩ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រសួងព័ត៌មានកាលពីឆ្នាំកន្លងទៅ។ កិច្ចប្រជុំតទល់គ្នារវាងឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។ នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានក្រសួងព័ត៌មានជាសេនាធិការ មានសមត្ថកិច្ចដឹកនាំផងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា បន្តប្តេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការបោះពុម្ពផ្សាយ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ស្របតាមការវិវត្ត និងតម្រូវការក្នុងសង្គម។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានជម្រាបថា រយៈពេល ២២ខែមកនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន…