រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ១០១ ប្រក ព.ម ចុះនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់​ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អង្គភាពយើងខ្ញុំមានទីតាំងទីស្នាក់ការ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 070 968 167 / 097 4444 136 ។ "សូមអគុណ"
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.speandak.com" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មហាគ្រួសារខ្មែរ​ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រេីន​ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ កាលពីរាត្រីថ្ងៃទី២៤​ កក្កដា​ម្សិលមិញ​…

សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មហាគ្រួសារខ្មែរ​ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រេីន​ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ កាលពីរាត្រីថ្ងៃទី២៤​ កក្កដា​ម្សិលមិញ​។ ជាលទ្ធផលនៃការបរិច្ចាគយេីងទទួលបានឈាមចំនួន​ ២,១១៧ប្លោក​។ ជាមួយគ្នានេះ​ ក៏មានបងប្អូន​ អ៊ំពូមីង​ តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង​ ហេីយមិនទាន់បានបរិច្ចាគ​ និងបានចុះឈ្មោះតាម​ QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន​ ៩,៣៣៦នាក់។ ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រេីននេះ​ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌​ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព​ ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។ Sincere thanks to our Cambodian compatriots for coming together in large numbers for the blood donation, responding to the heartfelt appeal of H.E. Dr. PICH Chanmony on the…

Read More

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌ក្នុងគោលបំណងសំខាន់ចំនួន២​ គឺ៖​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌ក្នុងគោលបំណងសំខាន់ចំនួន២​ គឺ៖​ ១/​ បម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិត​ដែលទទួលគ្រោះថ្នាក់​ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល​ ហេីយមានតម្រូវការឈាមជាបន្ទាន់ ២/​ ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ​ ឬប្រជាពលរដ្ឋ​ ក្នុងករណីដែលទទួលរងរបួស​ ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដី​នៅទិសខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។ ឈរលេីគោលបំណងសំខាន់​ ២ខាងលេី​ ពិធីបរិច្ចាគឈាមមនុស្សធម៌ពេលនេះ​ គឺធ្វេីឡេីងដេីម្បីត្រៀមបង្ការផង​ និងយោងលេីសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ​ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង​ ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត​ ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន​ ហេីយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ​ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ​ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ​ ព្រោះ​ “ឈាមជាជីវិត​“។ ការចូលរួមបរិច្ចាគឈាមនេះ​ គឺមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ក្រុមគ្រូពេទ្យ(TYDA), និស្សិតអាហាររូបករណ៍សម្តេចតេជោ (AMT), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងបងប្អូនប្រជាពលរដ្ឋ រួមគ្នាជាកម្លាំងជួរក្រោយ ក្នុងបុព្វហេតុមនុស្សធម៌​ និងសង្គ្រោះជីវិត។ កម្មវិធីផ្តល់ឈាមសប្បុរសធម៌នេះ​ បានធ្វេីឡេីងនៅមជ្ឈមណ្ឌលកោះពេជ្រចាប់ពីម៉ោង​ ៩ព្រឹកដល់​ ៥ល្ងាច។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ…

Read More

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមជម្រាបជូនដល់បងប្អូនសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមជម្រាបជូនដល់បងប្អូនសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ សម្រាប់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន, ប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការ​ គឺ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ​​ ២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។​ សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់។ សូមអរគុណ

Read More

រួមជាមួយនឹងភរិយា ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា…

រួមជាមួយនឹងភរិយា ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។ អង្គការមូលនិធិកុមារកម្ពុជា មានសកម្មភាពក្នុងការជួយដល់កុមារកំព្រារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ឱ្យទទួលបានការសិក្សាជំនាញវិជ្ជាជីវៈ និងឱកាសបន្តការសិក្សារហូតដល់កម្រិតឧត្តមសិក្សា ទាំងក្នុង និងក្រៅប្រទេស។ បេសកកម្មនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមនៅកម្ពុជា។ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្ដម ស្កុត នីសិន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ព្រមទាំងលោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានជួយដល់កុមារកំព្រា កុមារក្រីក្រ និងកុមារមានគ្រោះថ្នាក់ ឱ្យទទួលបានការអប់រំ ការថែទាំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សីលធម៌ និងចំណេះដឹងផ្សេងៗ ដើម្បីពួកគេអាចអភិវឌ្ឍសមត្ថភាពក្លាយជាពលរដ្ឋល្អដែលមានសក្តានុពលពេញលេញរស់នៅក្នុងសង្គម។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កក្កដា ២០២៥ Together with H.E. Dr. PICH Chanmony HUNMANET, attending the inauguration of Lotus Center, the Child Protection Unit of…

Read More

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូ នៃក្រុមហ៊ុន AI Mansour Asia ចូលជួបសម្តែងការគួរសម…

នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន គណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ក្នុងដំណើរទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ។ សម្តចតេជោ បានគូសរំលេចអំពី លទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចសម្តេចនៅមជ្ឈឹមបូព៌ា ជាពិសេសជំនួបពិភាក្សាការងារសម្តេចជាមួយប្រធានសភា នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកាតាផ្សេងៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យសក្តានុពលរវាងប្រទេសយើងទាំងពីរ កាលពីឆ្នាំកន្លងទៅ។ នាឱកាសនោះ លោក Fahd AI Dosari បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងអនុញ្ញាតឱ្យ គណៈប្រតិភូនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសមនាពេលនេះ។…

Read More

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និងក្មេងស្រី ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និងក្មេងស្រី ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥។ ជូនដល់យុវជន និងបណ្តាមន្ត្រីជំនាញផ្នែកព័ត៌មាន មកពីបណ្តាប្រទេសចំនួន៣៧ នៅលើទឹកដីសៀមរាប-អង្គរ។ សូមជម្រាបថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ៣៧ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕ រូបថត៖ ខឹម សុវណ្ណារ៉ា

Read More

ពួកយើងចូលរួមច្រៀងចម្រៀងជាតិ ដើម្បីផ្ញើក្ដីស្រលាញ់ជូនជាតិ និងផ្ដល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ …

សកម្មភាពចូលរួមរបស់សមាជិក សមាជិកា របស់កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង នៃស.ស.យ.ក រាជធានីភ្នំពេញ បានចូលរួម ពិធី “យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក ១៩ កក្កដា ២០២៥ #កអក #សសយករាជធានីភ្នំពេញ #សសយក

Read More

«តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» 🇰🇭 ពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥…

«តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» 🇰🇭 ពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥

Read More

ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,០៧០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ចាន់ វាសនា ជំនួយការខណ្ឌ ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More

ជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព​…

ជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព​។ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ អ្នកឧកញ៉ា​ គិត​ ម៉េង​ និងលោកជំទាវ​ បានដឹកនាំ​ និងជំរុញការរៀនចំធ្វេីមូលនិធិ​ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ,​ ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការរហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។ នេះជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយរបស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia…

Read More
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ១០១ ប្រក ព.ម ចុះនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់​ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អង្គភាពយើងខ្ញុំមានទីតាំងទីស្នាក់ការ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 070 968 167 / 097 4444 136 ។ "សូមអគុណ"

Home

គេហទំព័រ ស្ពានដែក (www.k-speandak.com.kh) ដំណើរការតាមប្រកាសលេខ ១០១ ប្រក ព.ម ចុះនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥

គេហទំព័រ ស្ពានដែក (www.speandak.com) ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

www.speandak.com to www.k-speandak.com.kh

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ស្ពានដែក

ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168

l