សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
——————————
នាឱកាសនោះដែរ សម្តេចភក្តី បានថ្លែងសរសើរលើកទឹកចិត្ដ និងជូនពរដល់បងប្អូនវីរកងទ័ពឆាប់បានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំជាមួយយុទ្ធមិត្តនៅឯសមរភូមិវិញ និងបន្តបេសកកម្មការពារបូរណភាពទឹកដីជាបន្តទៀត។
រាជធានីភ្នំពេញ | ១១ ធ្នូ ២០២៥
#កអក

