ស្ត្រីម្នាក់ ឈ្មោះ ប្រាក់ ពិសី អាយុ២៣ឆ្នាំ ជាភរិយារបស់ វីរ:កងទ័ពឈរជើងនៅសមរភូមិជួរមុខទិសមុំបី ខេត្តព្រះវិហារ មានទម្ងន់ត្រូវឆ្លងទន្លេនៅសប្តាហ៍ក្រោយ បានភៀសសឹក ពីខេត្តព្រះវិហារ មកជ្រកកោនជាមួយបងប្អូន នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដឹងដល់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ក៏ចាត់ក្រុមការងារចុះ សួរសុខទុក្ខ និង នាំយកអំណោយ ជាថវិកាចំនួន ១,០០០,០០០រៀល, អង្ករ០៣ការ៉ុង, ទឹកសុទ្ធ ០៤កេស,ទឹកត្រី-ទឹកស៊ីអ៊ីវ ០២យួរ ទៅឧបត្ថម្ភជូនសម្រាប់ប្រើប្រាស់បណ្តោះអាសន្ន ព្រមទាំងចាត់ក្រុមគ្រូពេទ្យរបស់អាវុធហត្ថរាជធានីភ្នំពេញ តាមដានថ្ងៃសម្រាលបុត្រឲ្យបានដិតដល់និងត្រៀមរថយន្តដើម្បីជូនគាត់ទៅសម្រាលនៅមន្ទីរពេទ្យ ព្រមទាំងសន្យាក្រោយពេលសម្រាលបុត្ររួច ក៏នៅតែជួយឧបត្ថម្ភជា អង្ករ ថវិកា គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់បន្ថែមទៀត រហូតដល់សភាពការណ៍ព្រំដែន វិលត្រឡប់មកប្រក្រតីដូចដើមវិញ៕

