ប្រជាជនភៀសសឹកចំនួន ២.៣៨៤គ្រួសារ មកពីតាមបណ្តាខេត្តមួយចំនួន ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តកំពង់ធំ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា …!!
នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនភៀសសឹក ចំនួន ២.៣៨៤ គ្រួសារ (ស្មើនឹង ៦.៣៣០នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ ក្នុងនោះបានភៀសសឹកមកពីខេត្តព្រះវិហារ ចំនួន ៨១៨គ្រួសារ, មកពីខេត្តឧត្តរមានជ័យ ចំនួន ១.៤០២គ្រួសារ និងចំនួន ១៦៤គ្រួសារទៀត មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តកោះកុង។ ពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លែងមតិស្វាគមន៍ដោយបានគូសបញ្ជាក់ថា «ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនេះ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌គ្មានព្រំដែន ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
