រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ លើកទឹកចិត្តមន្ត្រីព័ត៌មានផលិតមាតិកាព័ត៌មានល្អ មានខ្លឹមសារ ឱ្យកាន់តែសម្បូរបែប និងរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ វិស័យព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារ លើកទឹកចិត្តមន្ត្រីព័ត៌មានផលិតមាតិកាព័ត៌មានល្អ មានខ្លឹមសារ ឱ្យកាន់តែសម្បូរបែប និងរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ វិស័យព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានេះនឹងសារៈសំខាន់របស់វិស័យព័ត៌មាននេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តឱ្យមន្ត្រីនៃមន្ទីរព័ត៌មាន ក្នុងខេត្តព្រះវិហារ ពង្រឹងការផលិតព័ត៌មាន បង្កើតមាតិកា និងបង្កើតមុមសរសេរព័ត៌មានល្អ មានខ្លឹមសារ ឱ្យកាន់តែសម្បូរបែប សម្រាប់ទាក់ទាញអ្នកទេសចរឱ្យទៅលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត ដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តព្រះវិហារ ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា…
