Tuesday, May 26, 2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៨៨ បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រភូមិបឹងជុំ ភូមិភ្នំតូច ភូមិទឹកចេញ ភូមិដូនលយ ភូមិបឹងតាព្រហ្មនៃសង្កាត់បឹងតាព្រហ្ម និងភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ ភូមិស្រែក្នុងនៃសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ———————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៨៨ បណ្ណ នៅភូមិបឹងជុំ ភូមិភ្នំតូច ភូមិទឹកចេញ ភូមិដូនលយ ភូមិបឹងតាព្រហ្មនៃសង្កាត់បឹងតាព្រហ្ម និងភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ ភូមិស្រែក្នុងនៃសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ នាថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ​២០២៦។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក