Monday, June 15, 2026

ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង —————————

នាថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៦ ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់មន្ត្រីជំនាញ ព្រមទាំងប្រមូលធាតុចូល និងផ្តល់អនុសាសន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ក្នុងទិសដៅឈានទៅរកការបិទបញ្ចប់ការងារចុះបញ្ជីដីបង្ហើយឱ្យបានឆាប់រហ័ស។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ #គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #បងកើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត​ #កអក