ខ្ញុំបាទ រួមនិងភរិយា បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ៩១អង្គ ដើម្បីថ្វាយព្រះរាជកុសលក្នុងព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង គម្រប់ខួប៩០ ព្រះវស្សា យាងចូល៩១ ព្រះវស្សា ក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា៕ See less
Tags:
ព័ត៌មានជាតិ