អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ
សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ធ្វើការជ្រើសរើស ពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងរាជអាវុធហត្ថ។
ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកពាក្យ និងដាក់ពាក្យ ដោយឥតគិតប្រាក់ រៀងរាល់ថ្ងៃ (ចន្ទ-អាទិត្យ) តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ តាមកាលបរិច្ឆេទដូចខាងក្រោម៖
ក-ពេលវេលាពេលព្រឹក : ចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី
-ពេលរសៀល: ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី
ខ- ចែកពាក្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
គ-ទទួលពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
* លក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស៖
១-សញ្ជាតិខ្មែរ ភេទប្រុស នៅលីវ
២-មានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣-មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤-មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥-កម្រិតវប្បធម៌ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ
៦-មានកម្ពស់ចាប់ពី ១.៧០ (មួយម៉ែត្រចិតសិប) ឡើងទៅ
៧-បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងប្រលងសមត្ថភាព (សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស)
៨-បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)
៩-ក្នុងករណីស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវលាលែងពីក្របខ័ណ្ឌដើម ។
ដោយឡែក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងចាប់ផ្តើមចែកពាក្យ ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ដូច្នេះប្អូនៗដែលមានទីលំនៅនៅក្នុងរាជធានីភ្នំពេញ ហើយមានបំណងចង់ចូលបម្រើជាយោធិននៃកងរាជអាវុធហត្ថ សូមអញ្ជើញរួសរាន់មកដាក់ពាក្យឲ្យទាន់ពេលវេលា។ សូមអរគុណ! See less
Tags:
ព័ត៌មានជាតិ