Thursday, September 3, 2026

ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ បានមួយចំនួនហើយ។ ដូចច្នេះ សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ សូមរួសរាន់មកទទួលយកឯកសារដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់សាម៉ីខ្លួនដែលមានអាសយដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ក-ពេលវេលាពេលព្រឹក : ចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី -ពេលរសៀល: ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី ខ- ចែកពាក្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ គ-ទទួលពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ * លក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស៖ ១-សញ្ជាតិខ្មែរ ភេទប្រុស នៅលីវ ២-មានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ ៣-មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤-មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥-កម្រិតវប្បធម៌ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ ៦-មានកម្ពស់ចាប់ពី ១.៧០ (មួយម៉ែត្រចិតសិប) ឡើងទៅ ៧-បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងប្រលងសមត្ថភាព (សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស) ៨-បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ) ៩-ក្នុងករណីស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវលាលែងពីក្របខ័ណ្ឌដើម ។