នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ដើម្បីដាក់ចេញវិធានការសុវត្ថិភាពបន្ទាន់ ក្រោយជួបឧបទ្ទវហេតុបាក់ធ្លាក់បេតុងប្លង់សេផ្នែកខាងក្រៅ និងទទួលផ្ទះពីពលរដ្ឋ ១៥គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញទៅទីតាំងមានសុវត្ថិភាព។
ការចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ដោយបានសម្រេចដាក់របាំងសុវត្ថិភាពបណ្តោះអាសន្ន ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងសម្របសម្រួលជាមួយស្ថាប័នបណ្តាញខ្សែភ្លើងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។
#កច្ចការលំនៅឋាន #សណង់មិនរៀបរយ #សណង់អគារចាស់ទ្រុឌទ្រោម #សណង់បណ្តោះអាសន្ន #លនៅឋានតម្លៃសមរម្យ#ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនំសុភមង្គល #កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
Tags:
ព័ត៌មានជាតិ






