Saturday, September 19, 2026

ក្រុមការងាររៀបចំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយចៅសង្កាត់កោះដាច់ បន្តចុះប្រជុំពិភាក្សា និងសម្របសម្រួលដោះស្រាយបញ្ហាដីរួមក្រុម នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៦ ក្រុមការងាររៀបចំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយចៅសង្កាត់កោះដាច់ បន្តចុះប្រជុំពិភាក្សា និងសម្របសម្រួលដោះស្រាយបញ្ហាដីរួមក្រុម នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងកិច្ចសម្របសម្រួលនេះ ក្រុមការងារបានពិភាក្សា និងដោះស្រាយសម្របសម្រួលជូនគ្រប់សមាជិកក្រុមទាំងពីរ សរុបចំនួន ២៦គ្រួសារ។ ក្រោយការសម្របសម្រួលគ្រប់ ភាគីបានឯកភាពទទួលយកសំណូមពរ និងសំណើដែលបានលើកឡើង ដើម្បីបញ្ចប់វិវាទ និងរក្សាសុខដុមរមនានៅក្នុងមូលដ្ឋាន។ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត​ #អភវឌ្ឍភាពជាអ្នកដឹកនាំនយោបាយ #ភមិ_ឃុំ_សង្កាត់មានសុវត្ថិភាព#លើកស្ទួយជីវភាពប្រជាជន​ #បរីជនបទ #ភមិឋានក្សេមក្សាន្ត #ទរនំសុភមង្គលង្គល #កអក​ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC