Wednesday, November 11, 2026

ក្រុម​ការងារ​បច្ចេកទេស​នៃអគ្គនាយកដ្ឋានសំណង់​នៃក្រសួងរៀបចំដែននគរូបនីយកម្ម​ និងសំណង់បាន ធ្វើការចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូក្នុងតំបន់ដីសម្បទានសង្គមកិច្ច​ក្នុងភូមិសាស្ត្រខេត្តឧត្តមានជ័យ​ និងខេត្ត​បន្ទាយមានជ័យ ————-

នាថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ ​បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានសំណង់ ធ្វើការចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូក្នុងតំបន់ដីសម្បទានសង្គមកិច្ចចំនួន០២ទីតាំង នៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានផ្លូវចំនួន ១៧ខ្សែ ប្រវែងសរុប ១៦,៦៦៨គម និងសំណង់មុខទឹកមួយចំនួន ។ នៅភូមិស្លក្រាម(ភូមិរង់ចាំ) ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានផ្លូវចំនួន ៤៣ខ្សែ ប្រវែងសរុប ៧១,១០គម និងសំណង់មុខទឹកមួយចំនួន ។ #សណង់#សវត្ថិភាពសំណង់ #គណភាពសំណង់ #អគគនាយកដ្ឋានសំណង់ #ការគ្រប់គ្រងគម្រោងប្លង់ #ការប្រើប្រាស់សំណង់ #សណង់ដែលមានសភាពគ្រោះថ្នាក់ #សណង់ដែលសាងសង់ឬរុះរើដោយគ្មានឬខុសពីលិខិតអនុញ្ញាត #អធការកិច្ចសំណង់ #ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនឹងសំណង់. #កអក​ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC