Monday, November 16, 2026

អបអរសាទរព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងព្រះរាជពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម EMMANUEL MACRON ប្រធានាធិបតីបារាំង និងលោកជំទាវ។

អបអរសាទរព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងព្រះរាជពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម EMMANUEL MACRON ប្រធានាធិបតីបារាំង និងលោកជំទាវ។ សូមជម្រាបថា ប្រាសាទមេបុណ្យខាងលិច គឺជាសំណង់បុរាណដ៏មានសារៈសំខាន់មួយ ស្ថិតនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប ដែលបង្ហាញពីភាពរុងរឿងនៃអរិយធម៌ ស្ថាបត្យកម្ម និងស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។ ការរៀបចំពិធីសម្ពោធនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យក្នុងការបង្ហាញពីសមិទ្ធផលនៃកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណ ព្រមទាំងការបន្តថែរក្សាមរតកវប្បធម៌ជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ និងមានទីតាំងស្ថិតនៅលើកោះកណ្ដាលបារាយណ៍ខាងលិច។ គម្រោងជួសជុលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១២ ដោយមានកិច្ចសហការរវាងអ្នកជំនាញកម្ពុជា និងបារាំង ប្រើប្រាស់រយៈពេល១៤ឆ្នាំ និងចំណាយថវិកាប្រមាណ១២លានដុល្លារអាមេរិក។ ប្រាសាទមេបុណ្យខាងលិច មិនត្រឹមតែជាសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់រវើកនៃភាពអស្ចារ្យនៃអរិយធម៌ខ្មែរ និងជាមរតកដែលយើងត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្សជារៀងរហូត៕