ក្រោមដំណក់ទឹកភ្លៀង, នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ, គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដឹកនាំដោយបងប្រធាន ហ៊ុន ម៉ានី រួមនឹងវិស័យ​ឯកជន​ និងអង្គការសមាគមបានចុះសាកសួរសុខទុក្ខនិងនាំយក​អំណោយ​ជូន​កងទ័ព​ជួរមុខ​នៅខេត្តព្រះវិហារ…

ក្រោមដំណក់ទឹកភ្លៀង, នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ, គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដឹកនាំដោយបងប្រធាន ហ៊ុន ម៉ានី រួមនឹងវិស័យ​ឯកជន​ និងអង្គការសមាគមបានចុះសាកសួរសុខទុក្ខនិងនាំយក​អំណោយ​ជូន​កងទ័ព​ជួរមុខ​នៅខេត្តព្រះវិហារ។

បងប្រធាន ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា «ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជាពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត»។
រូបថតដោយ ឡុង ដេវីត