Friday, October 23, 2026

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ——————-

នាថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដោយមានការចូលរួមពី​ ថ្នាក់ដឹកនាំក្រសួង​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមអភិបាល​ខេត្ត​ គណៈអភិបាលខេត្ត​ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណជាង ១៣០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ និងការតម្រង់ទិសសំខាន់ៗ ដោយផ្សារភ្ជាប់ការអនុវត្តការងារ លើសមរភូមិការងារ របស់ក្រសួង​ និងទស្សនវិស័យ «ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ» ក្នុងគោលបំណងលើកកម្ពស់គុណភាព​ នៃការរស់នៅប្រចាំថ្ងៃ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ #ហេដ្ឋារចនាសម្ព័ន្ធ #បរព័ន្ធដឹកជញ្ជូន #ផលូវល្បឿនលឿន #វារីអគ្គិសនី​ #កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
ឡើងអត្ថបទនេះ: October 23, 2026 | ប្រភេទ:

Thursday, October 22, 2026

រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ...

រថយន្តពន្លត់អគ្គីភ័យរួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ជួយសង្រ្គោះ និងបាញ់ពន្លត់អគ្គីភ័យ ចំនួន០២ទីតាំងគឺ៖ នៅចំណុចសិប្បកម្មធ្វើសាឡុង ផ្លូវលំ ក្រុម១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ និងនៅចំណុចផ្សារក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០នាទី នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។
ឡើងអត្ថបទនេះ: October 22, 2026 | ប្រភេទ:

Wednesday, October 21, 2026

💪 ហាត់ដើម្បីសុខភាពមាំមួន និងរាងកាយស្វាហាប់ជាមួយ «កម្មវិធី Functional Training»! 🏋️‍♂️✨ ចូលរួមជាមួយពួកយើងក្នុងវគ្គហ្វឹកហាត់កាយសម្បទាបែប Functional Training ដែលជាការហាត់ប្រាណផ្តោតលើចលនាធម្មជាតិប្រចាំថ្ងៃ ដើម្បីពង្រឹងកម្លាំង ភាពបត់បែន និងការស៊ូទ្រាំ!

💪 ហាត់ដើម្បីសុខភាពមាំមួន និងរាងកាយស្វាហាប់ជាមួយ «កម្មវិធី Functional Training»! 🏋️‍♂️✨ ចូលរួមជាមួយពួកយើងក្នុងវគ្គហ្វឹកហាត់កាយសម្បទាបែប Functional Training ដែលជាការហាត់ប្រាណផ្តោតលើចលនាធម្មជាតិប្រចាំថ្ងៃ ដើម្បីពង្រឹងកម្លាំង ភាពបត់បែន និងការស៊ូទ្រាំ! 🔥 អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖ * បង្កើនកម្លាំងសាច់ដុំ និងដុតបំផ្លាញកាឡូរីបានយ៉ាងល្អ * ពង្រឹងលំនឹងរាងកាយ និងកាត់បន្ថយការរងរបួស * បង្កើនភាពស្វាហាប់ និងថាមពលសម្រាប់ការរស់នៅប្រចាំថ្ងៃ * រីករាយជាមួយបរិយាកាសហាត់ជាក្រុម ដ៏មានទឹកចិត្ត និងការលើកទឹកចិត្តខ្ពស់! មិនថាអ្នកជាអ្នកទើបតែចាប់ផ្តើម ឬអ្នកធ្លាប់ហាត់នោះទេ គ្រូបង្វឹកជំនាញរបស់យើងនឹងនៅចាំណែនាំ និងជួយអ្នកគ្រប់ជំហាន សូមនាំមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកមកជាមួយគ្នា ដើម្បីសាងទម្លាប់ល្អ និងសុខភាពមាំមួនទាំងអស់គ្នា! 🏃‍♂️💨 📅 ជួបគ្នារៀងរាល់ចុងសប្តាហ៍! 🎟️ ការចូលរួម៖ ដោយសេរី និងឥតគិតថ្លៃ! #FunctionalTraining #BanteayAthletics #PhnomPenhGendarmerie #ហាត់ប្រាណដើម្បីសុខភាព #កាយសម្បទាមាំមួន #សហគមន៍កីឡា See less

ឡើងអត្ថបទនេះ: October 21, 2026 | ប្រភេទ:

Monday, October 19, 2026

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប បានចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រមាណ ៩០គ្រួសារ នៅលើកោះពោធិ៍ ព្រមទាំងចុះពិនិត្យទីស្នាក់ការអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) នៅកោះអាចម៍សេះ ខេត្តកែប ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។

នាថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៦ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រមាណ ៩០គ្រួសារ នៅលើកោះពោធិ៍ ព្រមទាំងចុះពិនិត្យទីស្នាក់ការអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) នៅកោះអាចម៍សេះ ខេត្តកែប ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។  សកម្មភាពនេះមានការចូលរួមពីលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ #កអក​ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #ករុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប​ #MLMUPC

 

ឡើងអត្ថបទនេះ: October 19, 2026 | ប្រភេទ:

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ.....

ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរព ជូនពរសម្តេចមហាបវរធិបតី សូមទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។ នាឱកាសដ៏ថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាន និងកំពុងដឹកនាំជោគវាសនាប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា។ សម្តេចធិបតី ពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សាកេរមរតកចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីប្រជាជាតិ និងប្រជាជនកម្ពុជាច្រើនជំនាន់តទៅ។  ទន្ទឹមនេះក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខចម្រើននៃជាតិ និងប្រជាជន សម្តេចធិបតីបានបង្ហាញភាពប៉ិនប្រសប់ ក្នុងទំនាក់ទំនងអន្តរជាតិ ភាពចាស់ទំនយោបាយ និងគតិបណ្ឌិតប្រតិបត្តិដោយឈរលើស្មារតីសន្តិសហវិជ្ជមាន ដើម្បីភាពសុខដុមរបស់មនុស្សជាតិ។ ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេនរបស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕⁩
ឡើងអត្ថបទនេះ: October 19, 2026 | ប្រភេទ:

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដែលប្រព្រឹត្តទៅនៅសាលាបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដែលប្រព្រឹត្តទៅនៅសាលាបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរីកចម្រើននៃវិស័យព័ត៌មានទាំងក្នុងប្រទេស និងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាសាអង់គ្លេស ដែលជាភាសាសកលក្នុងការទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោក។ ការមានជំនាញភាសាអង់គ្លេសល្អនឹងជួយឱ្យអ្នកសារព័ត៌មានកម្ពុជាអាចស្វែងរកព័ត៌មានពីប្រភពបរទេសបានកាន់តែទូលំទូលាយ ព្រមទាំងអាចផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជាទៅកាន់អន្តរជាតិប្រកបដោយប្រសិទ្ធភាព។ រូបថត៖ យឹម សុវឌ្ឍនា See less
ឡើងអត្ថបទនេះ: October 19, 2026 | ប្រភេទ: