រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម នេត្រ ភក្ត្រា៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព ក្នុងនាមជាស្ថាប័នគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា …

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្រសួងព័ត៌មាន គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់ក្រសួង ស្ថាប័ន ស្របទៅតាមការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅក្នុងនាមជាសេនាធិការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ គួរឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថាក្នុងរយៈពេល២៥ឆ្នាំខាងមុខ…

Read More

ទិវាជាតិនៃការចងចាំ ២០ ឧសភា !

ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

Read More

ចូលរួមសម្ពោធបើកឱ្យដំណើរជាផ្លូវការ “រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក” រោងចក្រស៊ីម៉ងត៍ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ)….

ចូលរួមសម្ពោធបើកឱ្យដំណើរជាផ្លូវការ “រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក” រោងចក្រស៊ីម៉ងត៍ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានសមត្ថភាពផលិតកម្មស៊ីម៉ងត៍ចំនួន ២,២លានតោនក្នុងមួយឆ្នាំ និងបង្កើតការងារផ្ទាល់ និងប្រយោលចំនួនជាង១០០០កន្លែង ។ កាបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍នៅកម្ពុជា ជាការឆ្លើយតបទៅនិងតម្រូវការកើនឡើងនៃការកសាងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុនយើងតែងតែពឹងផ្អែកលើការនាំស៊ីម៉ងតិ៍ចូលពីក្រៅប្រទេស ។ គិតត្រឹមឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ ដែលអាចផលិតស៊ីម៉ងត៍បានជាង ១១លានតោនក្នុងមួយឆ្នាំ ។ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃអង្គារ ទី២០ ឧសភា ២០២៥ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Read More

លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ក្រុមការងារចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស …

នាថ្ងៃទី១៨-១៩ ខែ ឧសភា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ក្រុមការងារចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងក្រុមការងារ ត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ  លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ វរសេនាតូច កងរាជអាវុធហត្ថចល័ត ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ផងដែរ៕

Read More

កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥…

កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ⏱️ ម៉ោង: ៧:៣០នាទីព្រឹកតទៅ 🏟 ទីលាន: វិទ្យាល័យជាស៊ីមជ្រោយចង្វារ

Read More

កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥…

កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ⏱️ ម៉ោង: ៩:៣០នាទីព្រឹកតទៅ 🏟 ទីលាន: វិទ្យាល័យជាស៊ីមជ្រោយចង្វារ

Read More

កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥…

កម្មវិធីប្រកួត វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ⏱️ ម៉ោង: ៧:៣០នាទីព្រឹកតទៅ 🏟 ទីលាន: វិទ្យាល័យជាស៊ីមជ្រោយចង្វារ

Read More

ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,២១០,០០០រៀល​ (ពីរ​លាន​ម្ភៃ​មួយ​មុឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោក នាយចំណង់​ ចក់​ ច័ន្ទ​វិក្រាន្ត ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read More

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់សមាជិកចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖ ១.លោកអនុសេនីយ៍ត្រី​ ប្រាក់​ ពិសិដ្ឋ​ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។  ២.លោកនាយចំណង់​  សុខ​ ចន្ទ្រា​ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។  អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

Read More

ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ…

ស្ពានដែកបេឡេអូរតាឆុង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ តាមរយៈសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ស្ពានដែកបេឡេអូរតាឆុង មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការស្ថាបនាផ្លូវល្បាយក្រួសតភ្ជាប់ក្បាលស្ពាន ទាំងសងខាងស្ពានប្រវែង ៥០០ ម៉ែត្រ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ទំនើបប្រាសាទសំបូររុងរឿង នាឱកាសចុះជួបសំណេះសំណាលដោយផ្ទាល់នៅចម្ការចន្ទីរបស់សហគមន៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅលើកកម្ពស់ការដឹកជញ្ជូនកសិផល និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយប្រគល់ភារកិច្ចជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំសាងសង់ ។ គូសរំលេចផងដែរថា ស្ពាននេះបានតភ្ជាប់ឃុំចំនួនពីរគឺឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយអ្នកទទួលផលដោយផ្ទាល់ សរុបចំនួន ១ ៩០៨ នាក់ ស្មើនឹង ៤៧៧គ្រួសារ ក្នុងភូមិទឹកអណ្ដូង ភូមិជាំបឹង ភូមិបេង ភូមិត្នោតជួរ ភូមិបឹងខ្វែក និងភូមិអន្លង់ស្លែង…

Read More
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

Home

គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

www.speandak.com to www.k-speandak.com.kh

គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

l