រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស លើកទី៤៥ អាណត្តិទីV ដល់គណៈកម្មាធិការគណបក្ស គ.២៧

 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស លើកទី៤៥ អាណត្តិទីV ដល់គណៈកម្មាធិការគណបក្ស គ.២៧ ……………… រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បន្ទាប់ពីចប់ពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស គ. ២៧ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស លើកទី៤៥ អាណត្តិទីV ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស គ.២៧ នៅវិមាន ៧មករា រាជធានីភ្នំពេញ។ ដោយ វិឆៃ ញ៉ូស៍

Read More

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។

គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង ។  ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ ។ ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង ។  ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កេីតឡេីងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ។  សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង…

Read More

លោកចាន់ តារា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

(ភ្នំពេញ)លោកចាន់ តារា អភិបាលនៃគណ:អភិបាលក្រុង អរិយក្សត្រ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងក្រុងអរិយក្សត្រ ខេត្តកណ្តាល បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។ ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជនប្រកប ដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។ ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី…

Read More

អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»

អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ព្រឹក នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងឧត្ថម្ភកីឡាករទទួលបានមេដៃ មាស ប្រាក់ និងសំរិទ្ធិ ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី០៤ និងកីឡាជាតិ ជនពិការលើកទី២ ឆ្នាំ២០២៤។  ដោយ : ខ្មែរម្ចាស់ស្រុក

Read More

ឯកឧត្តម ស សុខា បង្ហាញមោទនភាពចំពោះការរួមចំណែករបស់ ស.ស.យ.ក. និងការស្ទុះឡើងនៃគុណភាពសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង!

  ឯកឧត្តម ស សុខា បង្ហាញមោទនភាពចំពោះការរួមចំណែករបស់ ស.ស.យ.ក. និងការស្ទុះឡើងនៃគុណភាពសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង! ការស្ទុះឡើងខ្លាំងនៃអត្រាសិស្សក្នុងខេត្តព្រៃវែង ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាពិសេសកំណើននៃចំនួនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ត្រូវបានឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ចាត់ទុកជាសមិទ្ធផលរួមប្រកបដោយក្ដីមោទនៈយ៉ាងក្រៃលែង ដ្បិតលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញពីការស្ទុះឡើងនៃវិស័យសិក្សាធិការជាតិ។  ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា បានប្រសាសន៍ចាត់ទុលលទ្ធផលនេះថា ជាមនុញ្ញផលកើតចេញពីបន្ទាត់នយោបាយកំណែទម្រង់ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។  ក្នុងចំណោមការស្ទុះឡើងនៃវិស័យអប់រំ ដែលពេលនេះកំណត់សម្គាល់ត្រឹមការប្រឡងថ្នាក់ទី១២ ទូទាំងប្រទេស ឯកឧត្តម ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង…

Read More

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ ធ្វើបទបង្ហាញសមិទ្ធផលនានារបស់រដ្ឋបាលខេត្តកណ្តាល នៅក្រសួងមហាផ្ទៃ

(ភ្នំពេញ) នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ ធ្វើបទបង្ហាញសមិទ្ធផលនានារបស់រដ្ឋបាលខេត្តកណ្តាល នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។  

Read More

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

 ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយ និង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏មហាសិរីមង្គលប្រសើរថ្លៃថ្លានេះ សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី…

Read More

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត

 រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ ការណ៍នេះគឺជាមោទនភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។  ជាការឆ្លើយតប សម្ដេចបវរធិបតី បានបង្ហាញនូវក្ដីរីករាយចំពោះវឌ្ឍនភាព និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ថៃ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីកន្លងមក នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌ រាជរដ្ឋាភិបាល និងខេត្តជាប់ព្រំដែន។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានកាត់បន្ថយតម្លៃទិដ្ឋាការការងារ និងតម្លៃបន្តសុពលភាពទិដ្ឋាការការងារ ព្រមទាំងលើកលែងតម្លៃនៃការអនុញ្ញាតចូលប្រទេសថៃឡើងវិញ សម្រាប់ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកឡើងពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា អាចធ្វើដំណើរចូលមកទស្សនាខេត្តសៀមរាបបាន តាមរយៈការប្រើប្រាស់ប័ណ្ណព្រំដែន។  សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ…

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!

ឧត្តមសេនីយ៍ឯករ រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!  ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងពេលដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរ បានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទស្នាល និងរីករាយបំផុត៕ ដោយ:ខ្មែរម្ចាស់ស្រុក

Read More

ទីតាំងល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់ នៅក្នុងតារាងបាល់ទះមួយកន្លែង ស្ថិតនៅក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការលេងយ៉ាងរលូនដោយមិនរំខានដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋាន។

ចេញផ្សាយ- ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខេត្តត្បូងឃ្មុំ÷ទីតាំងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញខុសច្បាប់មួយកន្លែងនៅក្នុងភូមិសាស្ត្រខាងលើ កំពុងបើកលេងលេងយ៉ាងរំភើយដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការងឿងឆ្ងល់ចំពោះម្ចាស់ទីតាំងល្បែងស៊ីសងខាងលើ មិនដឹងថាគាត់មានអ្វីនៅពីក្រោយខ្នងនោះទេ ទើបបានជាហ៊ានបើកលេងបានយ៉ាងរលូនបែបនេះ។ សូមរំលឹកថា? កាលថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុងទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្ដេច។ ក្នុងនោះសម្ដេចក៏មានប្រសាសន៍បន្តទៀតថា÷ពេលវេលានេះនឹងត្រូវបន្តទៅមុខគឺជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការកសាងនូវពង្រាយសមិទ្ធផលវិជ្ជមានដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្លូវថ្នល់ភ្លើងប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្មតាមមូលដ្ឋានបង្កើតរោងចក្រសហគ្រាស ដើម្បីជួយបង្កើតការងារនិងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ។ ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានព្រមទាំងមហាជន មានការស្នូមពរស្នើសុំដល់លោកនាយប៉ុស្តិ៍រដ្ឋបាលនៅក្នុងមូលដ្ឋាន និងលោកវីរៈសេនីយ៍ឯក ស ហេង អធិការនគរបាលស្រុកត្បូងឃ្មុំជាពិសេសលោកអភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ។ សូមលោកមេត្តាមានវិធានការចាត់មន្ត្រីជំនាញក្រោមឱវាទចុះទៅពិនិត្យមើលនិងធ្វើការបង្ក្រាបផង ដើម្បីរក្សាបាននូវ ភូមិ/ឃុំ/សង្កាត់/ស្រុក/មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីគិតគូរពីសុខទុក្ខសុវត្ថិភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា ន សូមអរគុណ។ ប្រភពសារព័ត៌មាន ព្រុំ សុជាហតញ៉ូស៍

Read More
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

Home

គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

www.speandak.com to www.k-speandak.com.kh

គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

l