Saturday, October 3, 2026

ថ្ងៃទី៣ ! យុវជន យុវនារី បន្តអញ្ជើញមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់!

ទិដ្ឋភាពថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ យុវជន យុវនារី អាយុចាប់ពី១៨ ដល់២៥ឆ្នាំ បន្តមកទទួលពាក្យ និងដាក់ពាក្យកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ រាជធានីភ្នំពេញ ដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ ។ 📝 ទទួលពាក្យ៖ ថ្ងៃទី១–៩ ខែតុលា ឆ្នាំ២០២៦ 📥 ដាក់ពាក្យ៖ ថ្ងៃទី១០–១៥ ខែតុលា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។ 🫡💪🏻🇰🇭 ចូលរួមដោយឆន្ទៈ • ហ្វឹកហាត់ដោយវិន័យ • បំពេញកាតព្វកិច្ចចំពោះជាតិ។ See less

 

ឡើងអត្ថបទនេះ: October 03, 2026 | ប្រភេទ:

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!

នៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នុងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការពារបូរណភាពទឹកដី ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក៕ See less


 

ឡើងអត្ថបទនេះ: October 03, 2026 | ប្រភេទ:

Friday, October 2, 2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨,៩៦៦ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅ ០៨ភូមិ ស្រុកស្ទោង​  ខេត្តកំពង់ធំ...

នាថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៦ ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយាដីខេត្តកំពង់ធំរួមទាំងរដ្ឋបាលស្រុកស្ទោង បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៨,៩៦៦ បណ្ណ ជូនប្រជាពលរដ្ឋនៅ ០៨ភូមិ ក្នុងឃុំចំណាក្រោម ឃុំសំព្រោជ និងឃុំម្សាក្រង ស្រុកស្ទោង។ ពិធីនេះធ្វើឡើងនៅវត្តស្វាយអៀ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (https://www.tiktok.com/@mlmupc_kh) #MLMUPC (https://www.tiktok.com/@mlmupc_kh)
ឡើងអត្ថបទនេះ: October 02, 2026 | ប្រភេទ:

ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ ជាថ្ងៃទី២ នៃការចែកពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា!

ដូច្នេះ យុវជន យុវនារី ដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ ហើយមានបំណងស្ម័គ្រចិត្តចូលរួម អាចអញ្ជើញមកទទួល និងដាក់ពាក្យនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៃទីលំនៅរបស់ខ្លួន តាមកាលបរិច្ឆេទដូចខាងក្រោម៖ 📝 ទទួលពាក្យ៖ ថ្ងៃទី១–៩ ខែតុលា ឆ្នាំ២០២៦ 📥 ដាក់ពាក្យ៖ ថ្ងៃទី១០–១៥ ខែតុលា ឆ្នាំ២០២៦ ការអនុវត្ត កាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាច ចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង។ ការចូលរួមហ្វឹកហាត់ នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកបដោយជំនាញ បទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មាន មូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ៕ See less

 

ឡើងអត្ថបទនេះ: October 02, 2026 | ប្រភេទ:

Thursday, October 1, 2026

ឯកឧត្ដម ឆាន់ ​សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ បានចូលរួមសិក្ខាសាលាស្តីពីវិស័យសំណង់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ  “ការធ្វើអោយប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មដែលជាប់គាំងតាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ។

នាថ្ងៃ​ទី២៩ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្ដម ឆាន់ ​សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ បានចូលរួមសិក្ខាសាលាស្តីពីវិស័យសំណង់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ  “ការធ្វើអោយប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មដែលជាប់គាំងតាមរយៈការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ។ #កអក​ #វស័យសំណង់ #សណង់ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

 

ឡើងអត្ថបទនេះ: October 01, 2026 | ប្រភេទ:

យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦!

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទីមួយ នៃការចាប់ផ្ដើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដោយដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។ ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ បង្ហាញពីការយល់ដឹង និងការទទួលខុសត្រូវរបស់យុវជន ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា។ See less

 

ឡើងអត្ថបទនេះ: October 01, 2026 | ប្រភេទ: