រដ្ឋបាលខេត្តតាកែវ ទទួលហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) យកមករក្សាទុកនៅរដ្ឋបាលខេត្ត
នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០៣-២០២៤ ពីខាងតំណាង ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) យកមករក្សាទុក ដើម្បីត្រៀមទុកសម្រាប់សម័យប្រឡង ថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ សូមជម្រាបជូនដែរថា នៅខេត្តតាកែវ មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៧៧បន្ទប់ ថយ ២២បន្ទប់ មានបេក្ខជនសរុប ៩៣៤២នាក់ ស្រី ៤៩៦៧នាក់ ថយសរុប ៦៥៧នាក់ ស្រី ១៩២នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន ៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២៤៣៩នាក់ ស្រី…
