Friday, April 10, 2026

រដ្ឋបាលខណ្ឌមានជ័យ ពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ក្នុងឱកាសមុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចូលឆ្នាំមមី អជ្ធស័ក ព/ស ២៥៧០ត្រូវ ត្រូវនិងថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦...

- វេលាម៉ោង ៨ : ០០ នាទីព្រឹក នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងពិធី សូត្រមន្តលើករាសីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ដែលឈានចូលមកដល់នៅពេលខាងមុខ។

ក្នុងពិធីមនការអញ្ជើញចូលរួមជាអធិបតី លោក សេង គន្ធ អភិបាលនៃកណៈអភិបាលខណ្ឌ​មានជ័យ ប្រធានគណបញ្ជការឯកភាព រដ្ឋបាលខណ្ឌមានជ៏យ  នឹងភរិយា លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សាសង្កាត​គណៈកម្មការផ្សារ អាជីវករ ពាណិជ្ជករ សិប្បករ វិនិយោគិន ជាពិសេសប្រជាពលរដ្ឋរស់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។​

សូមបញ្ជាក់ផងដែរថា៖ជារៀងរាល់ឆ្នាំរដ្ឋបាលខណ្ឌតែងតែប្រារព្ធពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ដើម្បីអបអរសាទរសង្ក្រាន្ត បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕