គេហទំព័រ ស្ពានដែក​ ជាគេហទំព័រ ដែនជាតិ "www.k-speandak.com.kh" គេហទំព័រ នេះ ដំណើរការ​តាមការជម្រាបជូនលេខ ០៩០ ន.ទ.ក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ របស់និយ័តករទូរគមនាគមន៏កម្ពុជា ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 ។ "សូមអគុណ"

គេហទំព័រចាស់ www.speandak.com គេហទំព័រថ្មី www.k-speandak.com.kh

រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "www.speandak.com" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ៤ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖  -ជនសង្ស័យទី១ ឈ្មោះ សាត វិទូ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តចំនុចនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ និងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ - ជនសង្ស័យទី២ ឈ្មោះ សុខា សុខណា ហៅ អាប់ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៧ និង ០០ នាទី នៅចំណុច ម្តុំផ្សារចិនជិតក្រសួងការបរទេស ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយប្រើកាំបិតប៉័ងតោ និងដំបងដែកគប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ -ជនសង្ស័យទី៣ ឈ្មោះ សុខ ណា ភេទប្រុស ២៧ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងលួចដុំដូយរថយន្ត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៨ និង ៣០នាទី នៅចំណុច ក្បែរផ្លូវប្រឡាយ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ - ជនសង្ស័យទី៤ ឈ្មោះ សុខ លឿនឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៥និង៣០នាទី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២១ ខែមិថុនា ២០២៦ វេលាម៉ោងប្រមាណ២២ និង៣០នាទី នៅចំណុច ស្តុបអូឡាំពិក ផ្លូវ២៧៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

Post a Comment

Previous Post Next Post