នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ សៅ លឿត ប្រធានមន្ទីរ ផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកអំណោយ និងថវិកាប្រគល់ជូន លោកអនុសេនីយ៍ឯក នួន ច័ន្ទមនោ នាយរងការិយាល័យ បំភ័ន្តអក្ខរៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបាននាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃមន្ទីរមន្ទីរ ផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៧៨០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ៕
Tags:
ព័ត៌មានជាតិ
