Tuesday, August 11, 2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០០ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតក្នុង ៩ ភូមិ នៃឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ —————————

នាថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៦ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០០ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតក្នុង ៩ ភូមិ នៃឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC