គណៈប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយលោក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វូ វ៉ាន់ឌៀន មេបញ្ជាការ បញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។ បន្ទាប់ពីបានឧទ្ទេសនាម សួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករួចហើយ ភាគីទាំងពីរបានធ្វើការជូនអំណោយអនុស្សាវរីយ៍ឲ្យគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

Read More

ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ …

នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ ក្រោមការដឹកនាំដោយលោក គឹម សុខរី សមាជិកគណៈអចិន្ត្រៃយ៍ សសយករាជធានីភ្នំពេញ​ និងជានាយកកម្មវិធី នឹងដោយមានការអញ្ជើញចូលរួមពី​នាយករងកម្មវិធី ទីប្រឹក្សាកម្មវិធី ប្រធានផ្នែកចំណុះ។ #កអក​ #សសយករាជធានីភ្នំពេញ​ #សសយក 👉Fb: https://www.facebook.com/MobilebusinessandConstructionworkers?mibextid=LQQJ4d 👉Telegram: t.me/MCofUYFCPP

Read More

ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ប្រគល់ថវិការឧបត្ថម្ភគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!

នារសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារប្រគល់ថវិការឧបត្ថម្ភ និងផ្តាំផ្ញើសួរសុខទុក្ខ ដល់ គ្រួសារ លោកអនុសេនីយ៍ទោ មាស ក្លូតប៊ែកណា ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!

បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ។ ជាក់ស្តែង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ និងថវិកា សម្រាប់រយៈពេល ០៣ខែ ទៅប្រគល់ជូនដល់គ្រួសារ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដល់គេហដ្ឋាន នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល៕

Read More

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង…

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័ស របស់ឯកឧត្តម មកកាន់តំណែងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជានាពេលនេះ បញ្ជាក់យ៉ាងច្បាស់ពីការផ្ដល់តម្លៃរបស់សិង្ហបុរី ចំពោះទំនាក់ទំនងជាមួយនឹងកម្ពុជា ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានជួបជូនសារតាំងក្នុងឱកាសនេះ ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងជាយូរអង្វែងជាមួយគ្នា ដែលកាលពីឆ្នាំ២០២៥…

Read More

ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ ….

ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឌិត នីតា ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួង ដ.ន.ស និងជាប្រធានសម្របសម្រួលគម្រោង LASED III និងក្រុមការងារ,ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ,លោក ម៉ែន ភក្តី ប្រធានគណៈកម្មាធិការកណ្តាលគម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង,លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត,ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរភូមិ ឃុំ និងសម្បទានិកផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍផ្សេងៗ ពិសេសការធ្វើកសិកម្ម​ ចិញ្ចឹមសត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងទីតាំងគម្រោង។ #កអក

Read More

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ!

ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះការ នាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលា សូមមហាជនចូលរួមសហការណ៍ផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031…

Read More

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលក្នុងការដោះដូរទីតាំង និងការបំពេញពាក្យស្នើសុំដើម្បីធ្វើបណ្ណកម្មសិទ្ធិ…

  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមបញ្ជាក់ជូនបងប្អូនដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោងកូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ ឱ្យបានជ្រាបថានេះជាថ្ងៃទី១ នៃដំណើរការទទួលពាក្យស្នើសុំធ្វើបណ្ណកម្មសិទ្ធិ ដោយនៅសល់រយៈពេល ៤ថ្ងៃបន្ថែមទៀត គឺនៅថ្ងៃទី ៣១ ខែមីនា និងថ្ងៃទី១-២-៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 📍 https://maps.app.goo.gl/1QWqJxtcAVAmYbF86?g_st=ic #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង ….

នា​ថ្ងៃទី២៩ខែមីនា​ ឆ្នាំ​២០២៦ កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​បានប្រជំផ្សព្វផ្សាយលទ្ធផលនៃ​កិច្ច​ប្រជំ​បូកសរុប​របស់សសយករាជធានីភ្នំពេញ២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុទាក់ទង​នៃ​កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​នៃ​សហភាពសព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​។ 👉Fb:

Read More

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ …..

– នាថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលស្ថិតនៅបណ្តោយផ្លូវសុខហុក(១០៧) កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ #កច្ចការលំនៅឋាន #សណង់អគារទ្រុឌទ្រោម #សណង់មិនរៀបរយ #លនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនំសុភមង្គល. #កអក

Read More