បងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ បាននឹងកំពុងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ…

សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបានជ្រាបថាការដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី១៣ ខែមីនា រហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម៍ និងសំណង់. #កអក​ ។ សូមគោរពអញ្ជើញមកដាក់ពាក្យស្នើសុំកុំបីខកខាន!

Read More

ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា …

នាថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា ក្នុងគោលដៅបង្កើនការរក្សាសុវត្ថិភាព ទប់ស្កាត់ហានិភ័យនានាទាក់ទិននឹងការផ្ទុះឆេះ។ #វស័យសំណង់ #ការកសាងលិខិតបទដ្ឋានគតិយុត្តិ #បទបញញត្តិបច្ចេកទេសសុវត្ថិភាព #បរព័ន្ធឧស្ម័នក្នុងអគារ #បណដាញអគ្គិសនីក្នុងអគារ #ឧសសាហកម្មអចលនទ្រព្យ #អនកសាងសង់ #អនកអភិវឌ្ឍលំនៅឋាន #ការងារលំនៅឋាន #ទបស្កាត់ហានិភ័យ #គណភាព #សវត្ថិភាព #សោភ័ណភាពសំណង់​ #កអក

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជម្រាបជូនអតិថិជនរបស់គម្រោងផ្ទះ និងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល….

ក្រសួងនឹងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ ពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% និងមិនធ្លាប់បានដាក់ពាក្យស្នើសុំជាច្រើនលើកកន្លងមក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទី ដល់ម៉ោង ១៧:០០នាទី នៅសាលសន្និបាត២០២១ ជាន់ទី២ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖ ១.កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម) ។ ២.វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) ។ ៣.ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ ។ https://drive.google.com/file/d/1np18moJ5D9RA4w9X3qjUxCdcMvMV1PKs/view?usp=sharing #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី  

Read More

រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី….

នាថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី។ ក្រសួងនឹងបន្តការសម្របសម្រួល និងធ្វើការដោះស្រាយជូនបងប្អូនអតិថិជនជាបន្តបន្ទាប់ ទៅតាមដំណាក់កាល ដើម្បីឆ្ពោះទៅរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង …

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។ សូមបញ្ជាក់ផងដែរថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ #ហ៊ុនម៉ាណែត…

Read More

ស.ស.យ.ក. រាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ ——————————

ឯកឧត្តម​ សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ ស.ស.យ.ក. រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅសាលសន្និបាត២០២១ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ #កអក #កច្ចប្រជុំបូកសរុប #ការងារប្រចាំឆ្នាំ #ទសដៅការងារ #សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #សសយករាជធានីភ្នំពេញ #ផសព្វផ្សាយ #ផែនទីបង្ហាញផ្លូវ #សហភាពសហព័ន្ធយុវជនកម្ពុជា #UYFC #UYFCPP

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) …

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។

Read More

ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា!

នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើង ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ការបង្រ្កាបករណីទាំង០២រួមមាន ៖ -កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ០១ក្រុម ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកសុវត្ថិភាព បានធ្វើសកម្មភាពកាប់ វាយ និង គប់ ទៅលើក្រុមជនរងគ្រោះ បណ្តាលឲ្យរងរបួសស្នាម និងរងការខូចខាត នៅចំណុច ក្បែរវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ភូមិ៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រមាណ ២០…

Read More

អតិថិជនចំនួន ១៨ រូប របស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានទទួលផ្ទះ និងការជ្រើសរើសយកទីតាំងផ្ទះថ្មីតាមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ——————————-

អតិថិជនចំនួន ១៨ រូប របស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦អា បានទទួលផ្ទះ និងការជ្រើសរើសយកទីតាំងផ្ទះថ្មីតាមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ——————————- ក្រសួងបានកំពុងបន្តសម្របសម្រួលជាបន្តបន្ទាប់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដែលជាអតិថិជនទទួលបានផ្ទះគ្រប់ៗគ្នាដោយស្នាមញញឹម នាថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៦ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី #កអក

Read More