កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គ១/៤ផ្ដាច់ព្រ័ត្រ៖ រវាងក្រុមភ្នំពេញក្រោន vs ព្រះខ័នរាជស្វាយរៀង…

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គ១/៤ផ្ដាច់ព្រ័ត្រ៖ រវាងក្រុមភ្នំពេញក្រោន vs ព្រះខ័នរាជស្វាយរៀង នាយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ #PhnomPenhGRK

Read More

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥!

នាព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី  ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាព សរុប២៨នាក់ ព្រមទាំងបាននាំយកអំណោយអនុស្សាវរីយ៍របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង២៨នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។ បន្ទាប់ពីកម្មវិធីខាងលើបានបញ្ចប់ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយសេនាធិការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអាវុធហត្ថនារី បានចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនោះរួមមាន…

Read More

ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ជូនដំណឹង ជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ———————————

ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធរបង ហាមចូលទីតាំងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។ #កច្ចការលំនៅឋាន #សណង់មិនរៀបរយ #សណង់អគារចាស់ទ្រុឌទ្រោម #លនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនំសុភមង្គល. #កអក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ————————————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖ ———————————— ទីតាំង៖ នៅអគារអតីតរោងភាពយន្តហេមជាតិ ស្ថិតនៅវិថីខេមរភូមិន្ទ(១៣០) ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលវេលា៖ ចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។ #កចចការលំនៅឋាន#សំណង់មិនរៀបរយ#សំណង់អគារចាស់ទ្រុឌទ្រោម#លំនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនសុភមង្គល. #កអក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញបងប្អូនអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ទាំង៩ (ដូចមានក្នុងបញ្ជីឈ្មោះនៃតារាងឧបសម្ព័ន្ធជូនភ្ជាប់) មកទទួលយកបណ្ណកម្មសិទ្ធិ ចាប់ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។ —————————————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញបងប្អូនអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ទាំង៩ (ដូចមានក្នុងបញ្ជីឈ្មោះនៃតារាងឧបសម្ព័ន្ធជូនភ្ជាប់) មកទទួលយកបណ្ណកម្មសិទ្ធិ ចាប់ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។ ————————————— ទីកន្លែង៖ នៅសាលសន្និបាត២០២១ ជាន់ទី២ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 👉 តារាងឧបសម្ព័ន្ធ https://drive.google.com/drive/folders/12dGpBLDirZLKVQVAyHG-zFBCyPQgksO6?usp=sharing #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ ———————————-

នាថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា នាទីស្តីការក្រសួង ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការងាររៀបចំដែនដីនិងនគរូបនីយកម្ម #កច្ចការលំនៅឋាន #គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច #សថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា #ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ #កមពុជារុងរឿង #ដងហើមសេដ្ឋកិច្ច​ #កអក

Read More

ត្រពាំងកកោះ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្រ្ទង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ២៤៦០ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៦២៣ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ ————————————

ត្រពាំងកកោះ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិកន្រ្ទង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ២៤៦០ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៦២៣ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ ———————————— គួរបញ្ជាក់ផងដែរថា ត្រពាំងកកោះ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។ —————————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។ ———————————— #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ផែនការកែលម្អទីក្រុងនិងទីប្រជុំជន #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #កអក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយបញ្ចប់វិវាទលើទីតាំងដីរដ្ឋនិងដីឯកជន ពាក់ព័ន្ធទីតាំងដីអាងទឹកនិងព្រែក ឈានទៅបង្កើតបរិយាកាសគ្មានវិវាទ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ——————————-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយបញ្ចប់វិវាទលើទីតាំងដីរដ្ឋនិងដីឯកជន ពាក់ព័ន្ធទីតាំងដីអាងទឹកនិងព្រែក ឈានទៅបង្កើតបរិយាកាសគ្មានវិវាទ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ——————————- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយបញ្ចប់វិវាទលើទីតាំងដីរដ្ឋនិងដីឯកជន ពាក់ព័ន្ធទីតាំងដីអាងទឹកនិងព្រែក ឈានទៅបង្កើតបរិយាកាសគ្មានវិវាទ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានពីភាពមិនប្រក្រតី នៃការចេញបណ្ណកម្មសិទ្ធិទុតិយតាលើ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៤០៨០៤១០-០៨៨០ មក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដំណើរការ ពិនិត្យដោះស្រាយបញ្ហានេះ ដោយបានអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺ។ ————————————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានពីភាពមិនប្រក្រតី នៃការចេញបណ្ណកម្មសិទ្ធិទុតិយតាលើ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៤០៨០៤១០-០៨៨០ មក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដំណើរការ ពិនិត្យដោះស្រាយបញ្ហានេះ ដោយបានអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺ។ ———————————— ដោយនីតិវិធីនៃការពិនិត្យស្រាវជ្រាវមានលក្ខណៈស្មុគស្មាញ និងដើម្បីទទួលបានភាពត្រឹមត្រូវ សម្រាប់គ្រប់ភាគី ក្រសួង ដ.ន.ស. និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តពិនិត្យដោះស្រាយករណីនេះ ដោយប្រកាន់ខ្ជាប់សីលធម៌វិជ្ជាជីវៈ និងឈរលើបទប្បញ្ញត្តិជាធរមាន។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏សូមឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងដំណើរការដោះស្រាយបញ្ហា ដោយប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ជៀសវាងការបំពុលព័ត៌មាន តាមរយៈបណ្តាញសង្គមនានា។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #កអក

Read More