វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ២ ៥០៧ បណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន៤ភូមិ៖ ភូមិត្រពាំងស្រែ ភូមិជើងឃ្លេ ភូមិច្រាប និងភូមិជ្រៃម៉ាំង ឃុំ ២ធ្នូ ស្រុកស្នួល​ ខេត្ត​ក្រចេះ​…

នាថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ២ ៥០៧ បណ្ណ ក្រោមអធិបតីភាពលោកអភិបាលរងខេត្ត ហេង សុថា តំណាងឯកឧត្តមអភិបាលខេត្តក្រចេះ ជូនដល់ប្រជាពលរដ្ឋចំនួន៤ភូមិ៖ ភូមិត្រពាំងស្រែ ភូមិជើងឃ្លេ ភូមិច្រាប និងភូមិជ្រៃម៉ាំង ឃុំ ២ធ្នូ ស្រុកស្នួល។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ-ភូមិ និងប្រជាពលផងដែរ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាមានមុខងារចំបងគឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំសម្រាប់កម្ពុជា។ ————————

នេះជាការលើកឡើងរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅក្នុងសិក្ខាសាលាវិបស្សនា (Retreat Seminar) លើ “សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ខេត្តកែប នាថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥។ #ការរៀបចំដែនដី #នគរបនីយកម្ម #តបន់ការពារធម្មជាតិ #តបន់កសិកម្ម #តបន់ឧស្សាហកម្ម #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ការគាំទ្រដល់សេវាទេសចរណ៍និងនេសាទ #ផាសុកភាព #សោភ័ណភាព #របៀងសេដ្ឋកិច្ចតំបន់ឆ្នេរ #ការនាំចេញនៅនឹងកន្លែង #សេដ្ឋកិច្ចមូលដ្ឋាន #លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ #កអក

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥!

នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ក្រមសីលធម៌ការងារ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តទៀតថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់…

Read More

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឱកាសខួបចម្រើនជន្មាយុ..

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ សុខភាព ល្អបរិបូណ៌ និងជន្មាយុយឺនយូរចាកផុតពីរោគាព្យាធិនានាតរៀងទៅ។ យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដោយយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធក្នុងការ ចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និងការចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ជាមួយសមាគមកាកបាទក្រហមកម្ពុជា ពង្រឹងបាននិរន្តរភាព នៃចលនាកាកបាទក្រហមកម្ពុជា សំដៅចូលរួមចំណែកដ៏សកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាដ៏បវរនៃយើង ឱ្យរឹងរិតតែមានភាពរីកចម្រើនរុងរឿងខ្លាំងក្លា ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថោះ បញ្ចស័ក…

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រជុំពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ដើម្បីសម្រេចចិត្តចុងក្រោយក្នុងការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ និងនៅទូទាំងប្រទេសកម្ពុជាដែលមានទីតាំងបុរាណដ្ឋាន។ …

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រជុំពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ដើម្បីសម្រេចចិត្តចុងក្រោយក្នុងការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ និងនៅទូទាំងប្រទេសកម្ពុជាដែលមានទីតាំងបុរាណដ្ឋាន។ នេះបើ​យោង​ទៅ​តាម​កិច្ចប្រជុំពិនិត្យពិភាក្សាលើករណីសំណើរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥។ #ការរៀបចំដែនដី #នគរបនីយកម្ម #ការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី #កណត់លក្ខខណ្ឌប្រើប្រាស់ដី តំបន់បេតិកភណ្ឌពិភពលោកអង្គរ #ទតាំងបុរាណដ្ឋាន #ការកសាងហេដ្ឋារចនាសម្ព័ន្ធ #ភមិឋានក្សេមក្សាន្ត #ទរនំសុភមង្គល #ការលើកកម្ពស់ជីវភាពរស់នៅ #អនកស្រុកអង្គរ​ #កអក

Read More

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២​ ប័ណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋ​ ចំនួន១០ភូមិ​ ស្ថិតនៅ​ សង្កាត់ស្វាយជ្រុំ សង្កាត់ព្រែកតាកូវ និងសង្កាត់បាក់ដាវ​ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ——————————

នាថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន និងឯកឧត្តមអភិបាលខេត្តកណ្តាល​ គួច​ ចំរេីន​ អញ្ជេីញជាសហធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនសរុបចំនួន ១១,៣៣២​ ប័ណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋ​ ចំនួន១០ភូមិ​ ស្ថិតនៅ​ សង្កាត់ស្វាយជ្រុំ សង្កាត់ព្រែកតាកូវ និងសង្កាត់បាក់ដាវ​ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល បានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយករណី​ ទិញឬលក់ផ្ទះ/ដីឡូតិ៍​ គម្រោងបុរីឡេងណាវ៉ាត្រារវាងអ្នកអភិវឌ្ឍគម្រោង និងអតិថិជន ដោយបានធ្វើការបន្តពិនិត្យលើសំណើ សំណូមពរ របស់តំណាងអតិថិជនគម្រោង៦អា និងជ្រែ១០០ ——————————-

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល បានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយករណី​ ទិញឬលក់ផ្ទះ/ដីឡូតិ៍​ គម្រោងបុរីឡេងណាវ៉ាត្រារវាងអ្នកអភិវឌ្ឍគម្រោង និងអតិថិជន ដោយបានធ្វើការបន្តពិនិត្យលើសំណើ សំណូមពរ របស់តំណាងអតិថិជនគម្រោង៦អា និងជ្រែ១០០ ——————————- ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល បានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយករណី​ ទិញឬលក់ផ្ទះ/ដីឡូតិ៍​ គម្រោងបុរីឡេងណាវ៉ាត្រារវាងអ្នកអភិវឌ្ឍគម្រោង និងអតិថិជន ដោយបានធ្វើការបន្តពិនិត្យលើសំណើ សំណូមពរ របស់តំណាងអតិថិជនគម្រោង៦អា និងជ្រែ១០០ ដែលជាលទ្ធផលអង្គប្រជុំបានប្រកាន់យកវប្បធម៌សន្ទនា និងបានពិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ ហើយបានឯងភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយពន្លឿន ការងារសាងសង់ផ្ទះ ការចាក់បំពេញដីឡូត៍ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ និងអាទិភាពរបស់គម្រោង។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #ដោះស្រាយវិវាទបុរី​ #កអក

Read More

សូម​អញ្ជើញ ស្ថាបត្យករ វិស្វករ ក្រុមហ៊ុន និងសាធារណៈជនទាំងអស់​ ចូលរួមទស្សនាពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥…

សូម​អញ្ជើញ ស្ថាបត្យករ វិស្វករ ក្រុមហ៊ុន និងសាធារណៈជនទាំងអស់​ ចូលរួមទស្សនាពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ————————————- #កអក​ #សសយករាជធានីភ្នំពេញ​ #សសយក​ #ករសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និងសំណង់​ 📍ទីតាំងក្រសួង​ ដ.ន.ស.៖​ https://maps.app.goo.gl/BsjTyYtXcBnRXh5n7?g_st=ic

Read More

សូមអញ្ជើញអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោងជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ សម្រាប់អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។ ————————————- ទីកន្លែង៖ នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…

សូមអញ្ជើញអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោងជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ សម្រាប់អតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន។ ————————————- ទីកន្លែង៖ នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានពិនិត្យឃើញថា បណ្តាញផ្សព្វផ្សាយសង្គមមួយ ដែលមានឈ្មោះថា MNT-News បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បីស្នើសុំចាត់មន្ត្រីចុះពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអាចជាការបម្រើឱ្យផលប្រយោជន៍បុគ្គលឯកជនណាមួយ…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនចំពោះសាធារណជន មេត្តាជ្រាបថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា៖ ១. សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី។ ២. សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។ ៣. សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ។ ឈរលើស្មារតីការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់គ្រប់បណ្តាញផ្សព្វផ្សាយសង្គម សូមធ្វើការផ្សព្វផ្សាយព័ត៌មានដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យមានការភ័ន្តច្រលំក្នុងសង្គម។ សូមអ្នកសារព័ត៌មាន ម្ចាស់សំណង់ និងបងប្អូនប្រជាពលរដ្ឋយល់អំពីបញ្ហានេះ និងចូលរួមជាមួយសង្គមជាតិ ដើម្បីរៀបចំស្រុកយើងឱ្យបានស្អាត មានសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។ #កអក

Read More