ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១២នាក់!

នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្រប​​​សម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច…

Read More

នឹកដល់អតីតកាលខ្លួនឯងជាក្មេងវត្តជិះកង់ទៅរៀនពីវត្តកោះដល់វិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ពេលចេញធ្វើការពេលខ្លះជិះម៉ូតូឌុប និងក្រោយមកមានម៉ូតូសង់កូរ៉េពេលធ្វើការនៅខេត្តសៀមរាប!

នឹកដល់អតីតកាលខ្លួនឯងជាក្មេងវត្តជិះកង់ទៅរៀនពីវត្តកោះដល់វិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ពេលចេញធ្វើការពេលខ្លះជិះម៉ូតូឌុប និងក្រោយមកមានម៉ូតូសង់កូរ៉េពេលធ្វើការនៅខេត្តសៀមរាប! នៅព្រឹកនេះ ខ្ញុំបានប្រគល់ម៉ូតូចំនួន ១០គ្រឿង HONDA C125 ជូនដល់មន្ត្រីរាជការចំនួន ១០ រូបមកពីអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដែលពុំទាន់មានមធ្យោបាយធ្វើដំណើរចុះបំពេញការងារ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន និងបានប្រោះព្រំទឹកមន្តដើម្បីឱ្យបងប្អូនជិះធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។ រូបថតៈ ហ៊ុន យុទ្ធគុណ

Read More

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល…

នាថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #MLMUPC

Read More

ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)..

នាថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥ លោក ស៊ុ មនោរម្យ ទីប្រឹក្សាក្រសួង និងជានាយករងខុទ្ទកាល័យ បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)។ ជាលទ្ធផល តំណាងធនាគារបានស្វែងយល់ពីស្ថានភាពរបស់អតិថិជន និងបានបញ្ជាក់អំពីលក្ខខណ្ឌនៃកម្ចីដើម្បីឱ្យអតិថិជនធ្វើការពិចារណា។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

Read More

#ខ្ញុំគាំទ្ររាជរដ្ឋាភិបាលកម្ពុជា🇰🇭🇰🇭🇰🇭 #ប្រាសាទតាមាន់ធំ #ប្រាសាទតាមាន់តូច #ប្រាសាទតាក្របី #តំបន់មុំបី #ICJ…

#ខ្ញុំគាំទ្ររាជរដ្ឋាភិបាលកម្ពុជា #ប្រាសាទតាមាន់ធំ #ប្រាសាទតាមាន់តូច #ប្រាសាទតាក្របី #តំបន់មុំបី #ICJ

Read More

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត៕⁩ All reactions: 543543

Read More

បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក..

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៧៧៣បណ្ណ ស្មើនឹង ៥៤១គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិនាងល្អ និងភូមិវាលអំពិល ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #MLMUPC  

Read More

សេចក្តីថ្លែងការណ៍ សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា…

សេចក្តីថ្លែងការណ៍ សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Read More

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ…

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គសមាជទាំងមូលបានសម្ដែងការគាំទ្រ មានសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ៕

Read More

ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ…

ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷ ១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ ខ្ញុំបានផ្ដល់គោលការណ៍ណែនាំឲ្យភាគីកម្ពុជា។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia

Read More