លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បី ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិពលី…

ដោយការគិតគូរជាបន្តបន្ទាប់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ ។ សូមបញ្ជាក់ផងដែរថា សម្តេចបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម ៕…

Read More

អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ!

ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនជក់ចម្រុះម៉ាក ចំនួន 268,504 ម៉ាសុីន ក្បាលជក់ចម្រុះម៉ាក ចំនួន 69,615 ក្បាល ទឹកVape (វេប) ចំនួន 792 ដប និងម៉ាសុីនកិនកញ្ឆា ចំនួន 443 ម៉ាស៊ីន ព្រមទាំង ឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់និងបង្ក្រាបជាច្រើនកន្លែងមកហើយ។ សូមបញ្ជាក់ថា…

Read More

កងអនុសេនាធំ សុនខហិតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ខ្ញុំបាទសូមធ្វើសេចក្តីស្រាយបំភ្លឺ ពត៏មាន ករណី Facebook ឈ្មោះ Kim San ដែលមានការភាន់ច្រលំជា វីរៈកងទ័ពជួរមុខ ដើម្បីការពារនូវសេចក្តីថ្លៃថ្នូរដល់វិរៈកងទ័ពជួរមុខពិតប្រាកដ…

កងអនុសេនាធំ សុនខហិតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ខ្ញុំបាទសូមធ្វើសេចក្តីស្រាយបំភ្លឺ ពត៏មាន ករណី Facebook ឈ្មោះ Kim San ដែលមានការភាន់ច្រលំជា វីរៈកងទ័ពជួរមុខ ដើម្បីការពារនូវសេចក្តីថ្លៃថ្នូរដល់វិរៈកងទ័ពជួរមុខពិតប្រាកដ

Read More

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ…

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦៕

Read More

ក្រុមគ្រួសារកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារ សពលោក បុិច វ៉ាន់នី អនុប្រធានក្រុមវិស័យដឹងជញ្ជូនទី៧ ផ្នែកអាជីវកម្មចល័ត​ នៃកម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​នៃស.ស.យ.ករាជធានីភ្នំពេញ​…

នាថ្ងៃទី១១ ខែ មករាឆ្នាំ២០២៦ ក្រុមការងារកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ចុះសួរ សុខទុក្ខ ដល់ក្រុមគ្រួសារ សពលោក បុិច វ៉ាន់នីអនុប្រធានក្រុមវិស័យដឹងជញ្ជូនទី៧ ផ្នែកអាជីវកម្មចល័ត​ នៃកម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​នៃស.ស.យ.ករាជធានីភ្នំពេញ​ ដែលលោកបានទទួលមរណៈភាព កាលពីយប់ ថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ដោយបាននាំយកលិខិតរំលែកទុក្ខ​ បច្ច័យ​ និងទ័យទាន​ ដេីម្បីចូលរួមរំលែកទុក្ខជមួយក្រុមគ្រួសារនៃសព។ #កអក​ #សសយករាជធានីភ្នំពេញ​ #សសយក

Read More

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី សរុបជាងពីរពាន់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប!

រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ព្រមជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី ដោយធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់។ ជាថ្មីម្តងទៀត នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់យក ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ រួមមាន ៖ បារីអេឡិកត្រូនិក(ម៉ាស៊ីន)…

Read More

អតីតយុទ្ធជននៅខេត្តកែប គឺលោកពូ លោក ថន វណ្ណា និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់ការលំបាកនាពេលកន្លងមក និងគ្រួសារមានជីវភាពខ្វះខាត គឺ លោកយាយ សឹម ញ៉ែត និងលោកតា វ៉ាន់ យ៉េង បានទទួលទ្រនំថ្មី សម្រាប់ការរស់នៅជួបជុំជាមួយក្រុមគ្រួសារ ដោយបានផ្តល់ភាពកក់ក្តៅ ភាពសុខសាន្ត និងក្តីសង្ឃឹម។ ————————————-

អតីតយុទ្ធជននៅខេត្តកែប គឺលោកពូ លោក ថន វណ្ណា និងគ្រួសារ ដែលបានចូលរួមចលនាប្រយុទ្ធតស៊ូនិងបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់ការលំបាកនាពេលកន្លងមក និងគ្រួសារមានជីវភាពខ្វះខាត គឺ លោកយាយ សឹម ញ៉ែត និងលោកតា វ៉ាន់ យ៉េង បានទទួលទ្រនំថ្មី សម្រាប់ការរស់នៅជួបជុំជាមួយក្រុមគ្រួសារ ដោយបានផ្តល់ភាពកក់ក្តៅ ភាពសុខសាន្ត និងក្តីសង្ឃឹម។ #គោលនយោបាយសម្បទាននិងសង្គមកិច្ច #ការចែកដី #ផតល់លំនៅឋាន #ផតល់ផ្ទះសម្បែង #ដណាំដំណោចជុំវិញផ្ទះ #នាំចេញនៅនឹងកន្លែង #ទេសចរណ៍ផ្សាភ្ជាប់ទឹកដី #ដណាំពាណិជ្ជកម្ម #សេដ្ឋកិច្ចមូលដ្ឋាន #បរីជនបទ #ភមិឋានក្សេមក្សាន្ត #ទរនំសុភមង្គល. #កអក

Read More

ក្រុមហ៊ុនបុរីឡេង​ ណាវ៉ាត្រា​ បានបង្ហាញលទ្ធផលការងាររបស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ នាទី​ស្តី​ការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​បនីយកម្ម​ និងសំណង់​ ——————————-

-យោងលើកំណត់ហេតុប្រជុំ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ដែល​អង្គភាពព័ត៌មាន​ទទួល​បាន -យោងតាមការបង្ហាញលទ្ធផលការងាររបស់ក្រុមហ៊ុនឡេង​ ណាវ៉ាត្រា​ ដែល​អង្គភាពព័ត៌មាន​ទទួល​បានដូចខាងក្រោម៖ –  ចំណុចទី១. ទីតាំងដីឡូតិ៍ 87 ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក-ភ្លើងបន្ថែមរួចរាល់ ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅ និងការសាងសង់ផ្សេងៗ ។ –  ចំណុចទី២. គម្រោងដីឡូតិ៍ជ្រែ100  បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេ ដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិន។ ដោយឡែកអតិថិជនទិញផ្ទះ ក្រុមហ៊ុនកំពុងដោះស្រាយ ពួកគាត់ភាគច្រើនសុំប្ដូរទីតាំង គម្រោងបុរី៦អា បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ៤៦ ប៉ុណ្ណោះ ។ –  ចំណុចទី៣. ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃ បច្ចុប្បន្នកើនបាន85% និងនៅលស់តែ 15% ប៉ុណ្ណោះ ចំពោះទីតាំងដែលត្រូវចាក់ ហើយបន្ទាប់ពីពេញកូដរួចក្រុមការងារ និងគូសឡូតិ៍ដែលសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរ។ –  ចំណុចទី៤. ប្លុកវីឡាថៃ 87 គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ-ប្រព័ន្ធលូ ។…

Read More

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ស.ស.យ.ក. រាជធានីភ្នំពេញ…

អគារខេមរានី, ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ស.ស.យ.ក. រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពីនាយក-នាយិកាកម្មវិធី, តំណាងប្រធានស.ស.យ.ក. ខណ្ឌ, ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ សរុបចំនួន ១២០រូប។ #កអក #សសយករាជធានីភ្នំពេញ​ #សសយក​ ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចូលទៅកាន់លីង(Link)  គ្រុបតេឡេក្រាម-BST HOTNEWS ✍️- ដំណឹងរហ័ស២៥ រាជធានី/ខេត្តក្រុង 👉សូមចុចលើលីងខាងក្រោម⬇️ 👉តេលេក្រាម- https://t.me/bstnews01 សូមទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ 078708081 សូមអរគុណ

Read More

ទួលគោកបល្ល័ង្គ ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានទំហំ ៣២៦២២ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ៤៤៤ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ …

គួរបញ្ជាក់ផងដែរថា ទួលគោកបល្ល័ង្គ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More