ក្រុមការងារអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យអគារការដ្ឋានជួសជុលមួយកន្លែងដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ…

នាថ្ងៃ​ទី១៣ ខែមីនា ខែ២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោក ហូ ចាន់ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ និងលោក ទិត ខេមរា​ ប្រធាននាយកដ្ឋានសំណង់ បានដឹកនាំមន្រ្តីបច្ចេកទេសនាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ ចុះត្រួតពិនិត្យការដ្ឋានជួសជុលបន្ទប់ទឹកជាន់ទី៣មួយកន្លែង​បណ្ដាលឲ្យបាក់ធ្លាក់បាតប្លង់សេជាន់ឡៅតឿនៃជាន់ទី២ ដែលមានទីតាំងស្ថិតនៅ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ ការិយាល័យ ដ.ន.ស.ភ ខណ្ឌ ៧ មករា តំណាងរដ្ឋបាលខណ្ឌ ៧ មករា តំណាងម្ចាស់សំណង់ និងតំណាងម្ចាស់ផ្ទះរងគ្រោះ។ #កចចការលំនៅឋាន#សំណង់មិនរៀបរយ#សំណង់អគារចាស់ទ្រុឌទ្រោម#សំណង់បណ្តោះអាសន្ន#លំនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនំសុភមង្គល​ #កអក

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) …

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦។

Read More

ក្មេងទំនើង ១៤នាក់ និងម៉ូតូ ១៤គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង ខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុច ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ១៤គ្រឿង ក្នុងនោះ ១១គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង០៣គ្រឿងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

Read More

ករណី យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ កំពុងផ្ទុះការវែកញែកក្នុងបណ្តាញសង្គម!

វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។ បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ …” ដោយឡែកហេតុការណ៍ខាងលើ កើតឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យុវតីរងគ្រោះ អាយុ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់ ៣នាក់ (អាយុ១៣ឆ្នាំ ២នាក់, អាយុ១២ឆ្នាំ ១នាក់) ប្រព្រឹត្តហិង្សាលើខ្លួន ដោយចោទប្រកាន់យុវតីរងគ្រោះថា បានចាក់រុក ញុះញង់ឲ្យពួកគេឈ្លោះប្រកែកគ្នា។ ប្រហែលកន្លះខែក្រោយមកគឺ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្តាយយុវតីរងគ្រោះ បាននាំកូនស្រី…

Read More

បងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ បាននឹងកំពុងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ…

សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនបានជ្រាបថាការដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ទី១៣ ខែមីនា រហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម៍ និងសំណង់. #កអក​ ។ សូមគោរពអញ្ជើញមកដាក់ពាក្យស្នើសុំកុំបីខកខាន!

Read More

ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា …

នាថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បើកកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំកំណត់បទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ សម្រាប់អ្នកសាងសង់នៅកម្ពុជា ក្នុងគោលដៅបង្កើនការរក្សាសុវត្ថិភាព ទប់ស្កាត់ហានិភ័យនានាទាក់ទិននឹងការផ្ទុះឆេះ។ #វស័យសំណង់ #ការកសាងលិខិតបទដ្ឋានគតិយុត្តិ #បទបញញត្តិបច្ចេកទេសសុវត្ថិភាព #បរព័ន្ធឧស្ម័នក្នុងអគារ #បណដាញអគ្គិសនីក្នុងអគារ #ឧសសាហកម្មអចលនទ្រព្យ #អនកសាងសង់ #អនកអភិវឌ្ឍលំនៅឋាន #ការងារលំនៅឋាន #ទបស្កាត់ហានិភ័យ #គណភាព #សវត្ថិភាព #សោភ័ណភាពសំណង់​ #កអក

Read More

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជម្រាបជូនអតិថិជនរបស់គម្រោងផ្ទះ និងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល….

ក្រសួងនឹងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ ពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% និងមិនធ្លាប់បានដាក់ពាក្យស្នើសុំជាច្រើនលើកកន្លងមក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទី ដល់ម៉ោង ១៧:០០នាទី នៅសាលសន្និបាត២០២១ ជាន់ទី២ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖ ១.កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម) ។ ២.វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) ។ ៣.ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ ។ https://drive.google.com/file/d/1np18moJ5D9RA4w9X3qjUxCdcMvMV1PKs/view?usp=sharing #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី  

Read More

រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី….

នាថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តសម្របសម្រួលជាមួយអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា ដោយមានអតិថិជនចំនួន ៣៦ គ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តព្រមព្រៀងទទួលយកការដោះដូរទីតាំងថ្មី។ ក្រសួងនឹងបន្តការសម្របសម្រួល និងធ្វើការដោះស្រាយជូនបងប្អូនអតិថិជនជាបន្តបន្ទាប់ ទៅតាមដំណាក់កាល ដើម្បីឆ្ពោះទៅរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចបវវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទនលេសាប #ដោះស្រាយវិវាទបុរី​ #កអក

Read More

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

  កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០១ក្រុម មានគ្នា ០៩នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង នៅចំណុច ហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំពុងល្បាតនៅទីនោះ បានចុះមកអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យជាក្មេងទំនើងបានម្នាក់ ឈ្មោះ ថាន់ ចិន្ដាឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ រហូតមដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការចាប់ខ្លួន ចំនួន០៥នាក់បន្ថែមទៀត រួមមាន៖ ១- ឈ្មោះ ផល លីហួ ភេទប្រុស អាយុ១៧ឆ្នាំ, ២- ឈ្មោះ ថន រ័ត្នរិទ្ធិយ៉ា ភេទប្រុស…

Read More