កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៥។…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៥។

Read More

ស្វាមីជាប់ដៃតតាំងខ្មាំងនៅសមរភូមិមុខ ភរិយាទម្ងន់ជិតដល់ថ្ងៃសម្រាល ត្រូវភាសសឹក មកជ្រកកោនជាមួយបងប្អូន នៅក្នុងសង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ បានទទួលការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ស្ត្រីម្នាក់ ឈ្មោះ ប្រាក់ ពិសី អាយុ២៣ឆ្នាំ ជាភរិយារបស់ វីរ:កងទ័ពឈរជើងនៅសមរភូមិជួរមុខទិសមុំបី ខេត្តព្រះវិហារ មានទម្ងន់ត្រូវឆ្លងទន្លេនៅសប្តាហ៍ក្រោយ បានភៀសសឹក ពីខេត្តព្រះវិហារ មកជ្រកកោនជាមួយបងប្អូន នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដឹងដល់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ក៏ចាត់ក្រុមការងារចុះ សួរសុខទុក្ខ និង នាំយកអំណោយ ជាថវិកាចំនួន ១,០០០,០០០រៀល, អង្ករ០៣ការ៉ុង, ទឹកសុទ្ធ ០៤កេស,ទឹកត្រី-ទឹកស៊ីអ៊ីវ ០២យួរ ទៅឧបត្ថម្ភជូនសម្រាប់ប្រើប្រាស់បណ្តោះអាសន្ន ព្រមទាំងចាត់ក្រុមគ្រូពេទ្យរបស់អាវុធហត្ថរាជធានីភ្នំពេញ តាមដានថ្ងៃសម្រាលបុត្រឲ្យបានដិតដល់និងត្រៀមរថយន្តដើម្បីជូនគាត់ទៅសម្រាលនៅមន្ទីរពេទ្យ ព្រមទាំងសន្យាក្រោយពេលសម្រាលបុត្ររួច ក៏នៅតែជួយឧបត្ថម្ភជា អង្ករ ថវិកា គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់បន្ថែមទៀត រហូតដល់សភាពការណ៍ព្រំដែន វិលត្រឡប់មកប្រក្រតីដូចដើមវិញ៕

Read More

សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសង្កេតឃើញថា មានបងប្អូនសាធារណៈជន និងជនខិលខូចមួយចំនួនបានប្រើប្រាស់ Logo និង ឈ្មោះរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបង្កើតផេក និងគ្រុប ក្នុងបណ្ដាញសង្គម Facebook នាពេលបច្ចុប្បន្ន។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា អង្គភាពយើង មានតែផេកផ្លូវការមួយប៉ុណ្ណោះ ដែលមានឈ្មោះថា Phnom Penh Gendarmerie។…

សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសង្កេតឃើញថា មានបងប្អូនសាធារណៈជន និងជនខិលខូចមួយចំនួនបានប្រើប្រាស់ Logo និង ឈ្មោះរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបង្កើតផេក និងគ្រុប ក្នុងបណ្ដាញសង្គម Facebook នាពេលបច្ចុប្បន្ន។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា អង្គភាពយើង មានតែផេកផ្លូវការមួយប៉ុណ្ណោះ ដែលមានឈ្មោះថា Phnom Penh Gendarmerie។

Read More

យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ ចេញពីទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញ។..

នាយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ ចេញពីទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញ។

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីបុរាណដ្ឋាន ចំនួន ១៤ ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជាដីសាធារណៈរបស់រដ្ឋ ហើយប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់។ ————————————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីបុរាណដ្ឋាន ចំនួន ១៤ ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជាដីសាធារណៈរបស់រដ្ឋ ហើយប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់។ ទាញយក៖ https://drive.google.com/drive/folders/1sRF5wHLbJRcAVjIDzWzmu_D4zr9S0paR?usp=drive_link #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក

Read More

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ——————————

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ —————————— នាឱកាសនោះដែរ សម្តេចភក្តី បានថ្លែងសរសើរលើកទឹកចិត្ដ និងជូនពរដល់បងប្អូនវីរកងទ័ពឆាប់បានជាសះស្បើយ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំជាមួយយុទ្ធមិត្តនៅឯសមរភូមិវិញ និងបន្តបេសកកម្មការពារបូរណភាពទឹកដីជាបន្តទៀត។ រាជធានីភ្នំពេញ | ១១ ធ្នូ ២០២៥ #កអក

Read More

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ————————

– នាថ្ងៃ​ទី​៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

Read More

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ ចេញពីទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញ និងបានប្រើប្រាស់រថយន្តជួយដឹកសំភារៈនៅទីតាំងនោះផងដែរ…

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ ចេញពីទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញ និងបានប្រើប្រាស់រថយន្តជួយដឹកសំភារៈនៅទីតាំងនោះផងដែរ។

Read More

នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ ចេញពីទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញ និងបានប្រើប្រាស់រថយន្តជួយដឹកសំភារៈទៅឃ្លាំងស្តុករបស់ Eatmoreផងដែរ។…

នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ ចេញពីទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញ និងបានប្រើប្រាស់រថយន្តជួយដឹកសំភារៈទៅឃ្លាំងស្តុករបស់ Eatmoreផងដែរ។  

Read More

ឆ្លៀតពេលក្រោយបញ្ចប់ពីការហ្វឹកហាត់ ក្រុមយុវជនរបស់ក្លិបបាល់ទាត់បឹងកេត បាន​ទៅចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងស្មារតី ខ្មែររួបរួមគ្នា ជួយ​រៀបចំស្បៀង អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។ ————————————-

ឆ្លៀតពេលក្រោយបញ្ចប់ពីការហ្វឹកហាត់ ក្រុមយុវជនរបស់ក្លិបបាល់ទាត់បឹងកេត បាន​ទៅចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងស្មារតី ខ្មែររួបរួមគ្នា ជួយ​រៀបចំស្បៀង អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។ ————————————- លៀតពេលក្រោយបញ្ចប់ពីការហ្វឹកហាត់ ក្រុមយុវជនរបស់ក្លិបបាល់ទាត់បឹងកេត បាន​ទៅចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងស្មារតី ខ្មែររួបរួមគ្នា ជួយ​រៀបចំស្បៀង អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។ #កអក​ #កឡាភ្នំពេញ #សសយករាជធានី

Read More