រួមជាមួយនឹងភរិយា ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។
អង្គការមូលនិធិកុមារកម្ពុជា មានសកម្មភាពក្នុងការជួយដល់កុមារកំព្រារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ឱ្យទទួលបានការសិក្សាជំនាញវិជ្ជាជីវៈ និងឱកាសបន្តការសិក្សារហូតដល់កម្រិតឧត្តមសិក្សា ទាំងក្នុង និងក្រៅប្រទេស។
បេសកកម្មនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមនៅកម្ពុជា។
សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្ដម ស្កុត នីសិន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ព្រមទាំងលោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានជួយដល់កុមារកំព្រា កុមារក្រីក្រ និងកុមារមានគ្រោះថ្នាក់ ឱ្យទទួលបានការអប់រំ ការថែទាំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សីលធម៌ និងចំណេះដឹងផ្សេងៗ ដើម្បីពួកគេអាចអភិវឌ្ឍសមត្ថភាពក្លាយជាពលរដ្ឋល្អដែលមានសក្តានុពលពេញលេញរស់នៅក្នុងសង្គម។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កក្កដា ២០២៥
Together with H.E. Dr. PICH Chanmony HUNMANET, attending the inauguration of Lotus Center, the Child Protection Unit of the Cambodian Children’s Fund (CCF).
The CCF actively supports thousands of orphans each year by providing vocational training and opportunities to pursue higher education, both in Cambodia and abroad. This mission aligns with the Royal Government of Cambodia’s policies on poverty reduction and social protection.
Sincere thanks and appreciation to H.E. Mr. Scott Neeson, Founder and President of the CCF, as well as all dedicated teachers and staff. Their tireless efforts have provided orphans, underprivileged children, and those at risk with access to education, care, and training in professional skills, ethics, and essential knowledge. These contributions help them improve their abilities and grow into responsible citizens in society.
Phnom Penh, Wednesday morning, July 23, 2025
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia