រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ១០១ ប្រក ព.ម ចុះនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់​ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អង្គភាពយើងខ្ញុំមានទីតាំងទីស្នាក់ការ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 070 968 167 / 097 4444 136 ។ "សូមអគុណ"
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.speandak.com" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

 ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយ និង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសដ៏មហាសិរីមង្គលប្រសើរថ្លៃថ្លានេះ សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី…

Read More

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត

 រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ ការណ៍នេះគឺជាមោទនភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។  ជាការឆ្លើយតប សម្ដេចបវរធិបតី បានបង្ហាញនូវក្ដីរីករាយចំពោះវឌ្ឍនភាព និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ថៃ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីកន្លងមក នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌ រាជរដ្ឋាភិបាល និងខេត្តជាប់ព្រំដែន។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានកាត់បន្ថយតម្លៃទិដ្ឋាការការងារ និងតម្លៃបន្តសុពលភាពទិដ្ឋាការការងារ ព្រមទាំងលើកលែងតម្លៃនៃការអនុញ្ញាតចូលប្រទេសថៃឡើងវិញ សម្រាប់ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកឡើងពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា អាចធ្វើដំណើរចូលមកទស្សនាខេត្តសៀមរាបបាន តាមរយៈការប្រើប្រាស់ប័ណ្ណព្រំដែន។  សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ…

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!

ឧត្តមសេនីយ៍ឯករ រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!  ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងពេលដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរ បានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទស្នាល និងរីករាយបំផុត៕ ដោយ:ខ្មែរម្ចាស់ស្រុក

Read More

ទីតាំងល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់ នៅក្នុងតារាងបាល់ទះមួយកន្លែង ស្ថិតនៅក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការលេងយ៉ាងរលូនដោយមិនរំខានដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋាន។

ចេញផ្សាយ- ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខេត្តត្បូងឃ្មុំ÷ទីតាំងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញខុសច្បាប់មួយកន្លែងនៅក្នុងភូមិសាស្ត្រខាងលើ កំពុងបើកលេងលេងយ៉ាងរំភើយដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការងឿងឆ្ងល់ចំពោះម្ចាស់ទីតាំងល្បែងស៊ីសងខាងលើ មិនដឹងថាគាត់មានអ្វីនៅពីក្រោយខ្នងនោះទេ ទើបបានជាហ៊ានបើកលេងបានយ៉ាងរលូនបែបនេះ។ សូមរំលឹកថា? កាលថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុងទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្ដេច។ ក្នុងនោះសម្ដេចក៏មានប្រសាសន៍បន្តទៀតថា÷ពេលវេលានេះនឹងត្រូវបន្តទៅមុខគឺជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការកសាងនូវពង្រាយសមិទ្ធផលវិជ្ជមានដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្លូវថ្នល់ភ្លើងប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្មតាមមូលដ្ឋានបង្កើតរោងចក្រសហគ្រាស ដើម្បីជួយបង្កើតការងារនិងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ។ ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានព្រមទាំងមហាជន មានការស្នូមពរស្នើសុំដល់លោកនាយប៉ុស្តិ៍រដ្ឋបាលនៅក្នុងមូលដ្ឋាន និងលោកវីរៈសេនីយ៍ឯក ស ហេង អធិការនគរបាលស្រុកត្បូងឃ្មុំជាពិសេសលោកអភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ។ សូមលោកមេត្តាមានវិធានការចាត់មន្ត្រីជំនាញក្រោមឱវាទចុះទៅពិនិត្យមើលនិងធ្វើការបង្ក្រាបផង ដើម្បីរក្សាបាននូវ ភូមិ/ឃុំ/សង្កាត់/ស្រុក/មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីគិតគូរពីសុខទុក្ខសុវត្ថិភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា ន សូមអរគុណ។ ប្រភពសារព័ត៌មាន ព្រុំ សុជាហតញ៉ូស៍

Read More

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សម្រាប់ចែកជូន អ្នកសារព័ត៌មាន និងសមាជិករបស់ខ្លួន

ភ្នំពេញ៖ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី ជាតំណាង លោកប្រធាន ទេស វិបុល បានអញ្ជើញទទួល កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចំនួន៥០០ក្បាល» ពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូន អ្នកសារព័ត៌មាន សមាជិក សមាជិការបស់ខ្លួន ក្នុងន័យ បង្កើនការយល់ដឹង អ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ នៅពេលចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគុណភាព ជាពិសេស ជាមគ្គុទេសក៍តម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ សិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា។ ពិធីប្រគល់កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន សមាគមអ្នកសារព័ត៌មាន និង អ្នកសារព័ត៌មានជាច្រើនរូប នៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ គួរកត់សម្គាល់ថា ក្រោយពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន…

Read More

ឯកឧត្តម វ៉ី សំណាង គាំទ្រគម្រោងបង្កើតរោងចក្រកែច្នៃសំរាមរបស់ក្រុមហ៊ុនកូរ៉េ ក្នុងខេត្តតាកែវ

 តាកែវ ៖ ក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុនកូរ៉េ នៅសាលាខេត្តតាកែវ នារសៀលថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតរោងចក្រកែច្នៃសំរាម នៅក្នុងខេត្តតាកែវ។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ខេត្តតាកែវពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលការរីកចម្រើននេះនាំឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សម្ភារទំនើបៗ ជាពិសេស ការប្រើប្រាស់របស់របរ ប្រចាំថ្ងៃបានងាកមកពីការប្រើប្រាស់ការវេចខ្ចប់ដោយស្លឹកចេក ឬស្លឹកឈូកមកជាការប្រើប្រាស់ថង់ប្លាស្ទិចជំនួសវិញ ដែលថង់ប្លាស្ទិកនេះផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ដូច្នេះការមកបង្កើតក្រុមហ៊ុនកែច្នៃសំរាម ជាពិសេសការកែច្នៃថង់ប្លាស្ទិចនៅក្នុងខេត្តតាកែវដែលមួយថ្ងៃៗ មានសំរាមប្រមាណ ១០០តោន វានឹងផ្ដល់ផលប្រយោជន៍ និងជួយដល់បរិស្ថានជាច្រើននៅក្នុងខេត្ត។ ឯកឧត្តម អភិបាលខេត្ត បានថ្លៃងបន្តថា ការបង្កើតរោងចក្រកែច្នៃសំរាមក្រៅតែពីបានជួយដល់បរិស្ថាន វាក៍នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រូសាររបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ដូច្នោះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាង ដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគបង្កើតរោងចក្រកែច្នៃសំរាម ដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។ គួរបញ្ជាក់ថា បើយោងតាមក្រុមហ៊ុនកូរ៉េ ដែលមានបំណងចង់មកវិនិយោគបង្កើតរោងចក្រកែច្នៃសំរាមក្នុងខេត្តតាកែវ ក្រុមហ៊ុនមានបទពិសោធន៍នៅក្នុងប្រទេសកូរ៉េជាង២០ឆ្នាំ និងបានចូលមកវិនិយោគលើការច្នៃសំរាមនៅក្នុង ប្រទេសកម្ពុជា អស់រយៈពេល១០ ឆ្នាំមកហើយលើការកែច្នៃសំរាម ជាពិសេសកែច្នៃថង់ប្លាសស្ទេចឲ្យទៅជាប្រេង និងរបស់របប្រើប្រាស់ ដោយក្នុងនោះក្រុមហ៊ុនមានម៉ាស៊ីន…

Read More

រដ្ឋបាលខេត្តតាកែវ ទទួលហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) យកមករក្សាទុកនៅរដ្ឋបាលខេត្ត

នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០៣-២០២៤ ពីខាងតំណាង ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) យកមករក្សាទុក ដើម្បីត្រៀមទុកសម្រាប់សម័យប្រឡង ថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ សូមជម្រាបជូនដែរថា នៅខេត្តតាកែវ មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៧៧បន្ទប់ ថយ ២២បន្ទប់ មានបេក្ខជនសរុប ៩៣៤២នាក់ ស្រី ៤៩៦៧នាក់ ថយសរុប ៦៥៧នាក់ ស្រី ១៩២នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន ៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២៤៣៩នាក់ ស្រី…

Read More

ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលក្រុងអរិយក្សត្រ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ…

លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជេីញជាអធិបតីភាពក្នុង ពិធីជួបសំណេះសំណាល ជាមួយលោក-លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង នាយក-នាយករងរដ្ឋបាលក្រុង,ប្រធាន-អនុប្រធាន មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា នៃរដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ នាពេលខាងមុខនេះ ។ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងការពារ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យរយៈពេលកន្លងមក និងសូមផ្តាំផ្ញេីរដល់មន្រ្តីរាជការ ត្រូវចេះសហការសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកអភិបាលក្រុង បាននាំយកសម្ភារៈឧប្តត្ថម្ភ និងថវិកាមួយចំនួន ចែកជូនដល់មន្រ្តីរាជការ ដើមី្បចូលរួមរីករាយ អបអរក្នុងពិធីទាំងនោះផងដែរ ។ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣  #ក្រុងអរិយក្សត្រ #ខេត្តកណ្តាល  #Akreiy-Ksatr #Kandal_Province ខ្មែរម្ចាស់ស្រុក

Read More

កិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពី ការអនុវត្តគោលនយោបាយ " ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព"

កិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពី ការអនុវត្តគោលនយោបាយ ” ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព”  ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងមហាផ្ទៃ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ខ្មែរម្ចាស់ស្រុក

Read More

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តពីទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តពីទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន  នៅរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាង ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។  សូមក្រាបបង្គំថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

Read More
រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក "www.k-speandak.com.kh" គេហទំព័រ ស្ពានដែក ដំណើរការតាមប្រកាសលេខ ១០១ ប្រក ព.ម ចុះនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់​ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អង្គភាពយើងខ្ញុំមានទីតាំងទីស្នាក់ការ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 070 968 167 / 097 4444 136 ។ "សូមអគុណ"

Home

គេហទំព័រ ស្ពានដែក (www.k-speandak.com.kh) ដំណើរការតាមប្រកាសលេខ ១០១ ប្រក ព.ម ចុះនៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥

គេហទំព័រ ស្ពានដែក (www.speandak.com) ដំណើរការតាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

www.speandak.com to www.k-speandak.com.kh

រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ ស្ពានដែក

ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168

l