ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ ដោយសាព័ត៌មានថៃមួយចំនួនដោយ បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម ប្រយុទ្ធនៅកម្ពុជា។…

ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ
ដោយសាព័ត៌មានថៃមួយចំនួនដោយ
បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម
ប្រយុទ្ធនៅកម្ពុជា។
ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា
ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន
ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេង
ទៀតចូលរួមការប្រយុទ្ធលើសមរភូមិ
ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ព
កម្ពុជានោះឡើយ។
យើងមិនមានយោធាបរទេសលើទឹកដី
កម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញ
ចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។
យើងទទួលស្គាល់ថាយើងធ្លាប់មាន
យោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី
នៅលើទឹកដីកម្ពុជាពិសេសកងទ័ព
ជើងទឹកបរទេសដែលមកតាមច្រក
សមុទ្រខេត្តព្រះសីហនុដែលនេះជា
ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត
ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច
សហការក្នុងវិស័យការពារជាតិ។
យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើន
ជាតិសាសន៍កំពុងស្នាក់នៅកម្ពជា
ដែលជាទេសចរណ៍ វិនិយោគិន
អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុន
បរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យ
យោធាឬការប្រយុទ្ធនោះឡើយ៕