admin-kh

ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន…

ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ​ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ។ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។ យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់៕ First of all, I would like to express my deep condolences and sympathy to the family of the late Warrant Officer…

Read More

ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ…

ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ កម្មវិធីសុខភាពសិក្សា នៃស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ ដែលជាវ័យកំពុងលូតលាស់ខ្លាំង និងមានតម្រូវការអាហារូបត្ថម្ភជាចាំបាច់ សម្រាប់ទ្រទ្រង់រាងកាយ បញ្ញាស្មារតីនិងខួរក្បាល និងចូលរួមលើកកម្ពស់សុខភាពសិក្សា។ #បរយាកាសគ្រួសារ #នៅក្នុងមត្តេយ្យសិក្សា #សសយក. #កអក​ #សសយករាជធានីភ្នំពេញ

Read More

ខ្ញុំបានចូលរួមក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៥ (DRAGON GOLD-2025) ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»…

នៅព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ខ្ញុំបានចូលរួមក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៥ (DRAGON GOLD-2025) ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងនៅឯទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

Read More

កម្រងរូបភាពការប្រកួតវគ្គ៨ក្រុមចុងក្រោយ -ក្រុមកីឡាករបាល់ទាត់ រាជគ្រុឌ vs ក្រុមកីឡាករបាល់ទាត់ អហ បឹងកេងកង -ក្រុមកីឡាករបាល់ទាត់ អហ ទួលគោក vs ក្រុមកីឡាករបាល់ទាត់ ព្រែកជ័យ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥…

កម្រងរូបភាពការប្រកួតវគ្គ៨ក្រុមចុងក្រោយ -ក្រុមកីឡាករបាល់ទាត់ រាជគ្រុឌ vs ក្រុមកីឡាករបាល់ទាត់ អហ បឹងកេងកង -ក្រុមកីឡាករបាល់ទាត់ អហ ទួលគោក vs ក្រុមកីឡាករបាល់ទាត់ ព្រែកជ័យ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥

Read More

វគ្គ៤ក្រុមចុងក្រោយ | ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥

វគ្គ៤ក្រុមចុងក្រោយ | ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥

Read More

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ | ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ⏱️ ម៉ោង: ៩:៣០នាទីព្រឹក 🏟 ទីលាន: វិទ្យាល័យជាស៊ីមជ្រោយចង្វារ…

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ | ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ⏱️ ម៉ោង: ៩:៣០នាទីព្រឹក 🏟 ទីលាន: វិទ្យាល័យជាស៊ីមជ្រោយចង្វារ

Read More

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ | ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ⏱️ ម៉ោង: ៧:៣០នាទីព្រឹក 🏟 ទីលាន: វិទ្យាល័យជាស៊ីមជ្រោយចង្វារ…

លទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ | ពានរង្វាន់កីឡាបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ 📝: ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ⏱️ ម៉ោង: ៧:៣០នាទីព្រឹក 🏟 ទីលាន: វិទ្យាល័យជាស៊ីមជ្រោយចង្វារ

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មូស នៅបរិវេណវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស!

នារសៀលថ្ងៃអង្គារទី ២៧-០៥-២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូសនៅក្នុងបរិវេណវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ដើម្បីជាការចូលរួមចំណែក ជួយបង្ការទប់ស្កាត់ កាត់បន្ថយការឆ្លងរីករាលដាលជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន។

Read More

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជា «សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង»…

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតសូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចឥស្សរវិទេសបញ្ញា» តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ការទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ ពិតជាស័ក្តិសមបំផុត ចំពោះសម្តេចឥស្សរវិទេសបញ្ញា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដោយមិនគិតពីការនឿយហត់ ប្រកបដោយសមត្ថភាព និងបទពិសោធ ក្នុងការចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះ ព្រះករុណា ព្រះបរម រតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាព ជូនប្រជារាស្ត្រកម្ពុជា។ សម្តេចឥស្សរវិទេសបញ្ញា បានចូលរួមចរចាក្នុងសន្និសីទអន្តរជាតិជាច្រើន ទទួលបានជោគជ័យ និងជាប្រមុខការទូតដ៏ឆ្នើម បានចូលរួមលើកកម្ពស់វិស័យការទូត ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អប្រសើរ ព្រមទាំងបានជួយដឹកនាំប្រជាជាតិកម្ពុជា បានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ជាឧត្តមប្រយោជន៍ ជូនដល់សង្គមជាតិ ទទួលបាននូវនិរន្តរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក…

Read More

កម្រងរូបភាពការប្រកួតវគ្គ៨ក្រុមចុងក្រោយ -ក្រុមកីឡាករបាល់ទាត់ សែនជ័យ vs ក្រុមកីឡាករបាល់ទាត់ អហ ជ្រោយចង្វារ -ក្រុមកីឡាករបាល់ទាត់ ស្រមោចខ្មៅ vs ក្រុមកីឡាករបាល់ទាត់ អហ ឬស្សីកែវ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥…

កម្រងរូបភាពការប្រកួតវគ្គ៨ក្រុមចុងក្រោយ -ក្រុមកីឡាករបាល់ទាត់ សែនជ័យ vs ក្រុមកីឡាករបាល់ទាត់ អហ ជ្រោយចង្វារ -ក្រុមកីឡាករបាល់ទាត់ ស្រមោចខ្មៅ vs ក្រុមកីឡាករបាល់ទាត់ អហ ឬស្សីកែវ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

Read More